ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

បញ្ញវន្តរុស្ស៊ី៖ ដំណើរទស្សនកិច្ចរបស់លោកXi Jinpingប្រធានរដ្ឋចិននៅប្រទេស រុស្ស៊ីមានអត្ថន័យសំខាន់
2023-03-20 15:36:52cri
Share with:

 លោក Xi Jinpingប្រធានរដ្ឋចិននឹងអញ្ជើញបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅរុស្ស៊ីពីថ្ងៃទី២០ដល់ថ្ងៃទី២ ខែមីនាឆ្នាំ២០២៣។ លោក Alexander Semyonov នាយកផ្នែកបង្រៀននិងស្រាវជ្រាវភាសាបូព៌ានៃបណ្ឌិត្យសភាការទូតនៃក្រសួងការបរទេសរុស្ស៊ីបានថ្លែងនៅក្នុងបទសម្ភាសន៍ផ្តាច់មុខជាមួយអ្នកយកព័ត៌មានពីទីភ្នាក់ងារព័ត៌មានស៊ីនហ័ចិនថា "មានកល្យាណមិត្តមកពីទីឆ្ងាយ នេះជារឿងគួរឱ្យសោមនស្សណាស់។ ដំណើរទស្សនកិច្ចរបស់ លោកXi Jinping គឺបង្កប់អត្ថន័យយ៉ាងសំខាន់ក្នុងការអភិវឌ្ឍទំនាក់ទំនងរុស្ស៊ីនិងចិន។


លោកSemyonovបាននិយាយថា កាលពី១០ឆ្នាំមុន ក្នុងឋានៈជាមេដឹកនាំកំពូលថ្មីរបស់ប្រទេសចិន ប្រទេសដែលលោក Xi Jinping ធ្វើដំណើរទស្សនកិច្ចនៅបរទេសលើកដំបូងគឺប្រទេសរុស្ស៊ី។ ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចលើកនោះ លោក Xi Jinping បានដាក់ចេញនូវចក្ខុវិស័យនៃការលើកកម្ពស់ការកសាងសហគមន៍រួមវាសនានៃមនុស្សជាតិ។ ដប់ឆ្នាំក្រោយមក លោក Xi Jinping បានធ្វើឱ្យរុស្ស៊ីក្លាយជាប្រទេសដំបូងនៃដំណើរទស្សនកិច្ចនៅបរទេសរបស់លោកម្តងទៀត បន្ទាប់ពីបានត្រូវជាប់ឆ្នោតជាប្រធានរដ្ឋចិនម្តងទៀត។ ទោះបីជាមានភាពមិនច្បាស់លាស់ និងភាពចលាចលក្នុងស្ថានភាពអន្តរជាតិនាពេលបច្ចុប្បន្នក៏ដោយ ភាពធន់និងស្ថិរភាពនៃទំនាក់ទំនងទ្វេភាគីរុស្ស៊ីនិងចិន គឺជាការពិតដែលមិនអាចប្រកែកបាន។

លោកបានបន្តថា ដំណើរទស្សនកិច្ចរបស់លោក Xi Jinping ប្រធនរដ្ឋចិនបានបញ្ជាក់ជាថ្មីម្តងទៀតនូវមូលដ្ឋានគ្រឹះនយោបាយដ៏រឹងមាំនៃទំនាក់ទំនងដៃគសម្របសម្រួលយុទ្ធសាស្ត្រដោយគ្រប់ជ្រុងជ្រោយរវាងរុស្ស៊ីនិងចិនក្នុងយុគសម័យថ្មី។ គឺលោក Xi Jinping ដែលបានត្រួសត្រាយឱ្យឈានចូលយុគសម័យថ្មីនៃទំនាក់ទំនងទ្វេភាគីរវាងរុស្ស៊ី និងចិន ដែលជាយុគសម័យនៃការពង្រឹងទំនុកចិត្តគ្នាទៅវិញទៅមក គាំទ្រគ្នាទៅវិញទៅមកក្នុងកាលៈទេសៈលំបាក កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចដែលមិនធ្លាប់មានពីមុនមក ទំនាក់ទំនងមនុស្សធម៌ដ៏ស្មោះស្ម័គ្រ និងផ្ដល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក



អ្នកបកប្រែ:张艳萍
ប្លុកពិសេស