ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Xi Jinping ប្រធានរដ្ឋចិនធ្វើដំណើរទៅដល់ក្រុងម៉ូស្គូ ចាប់ផ្តើមបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសរុស្ស៊ី
2023-03-20 21:41:59cri
Share with:

          តបតាមការអញ្ជើញរបស់លោក ភូទីន ប្រធានាធិបតីរុស្ស៊ី លោក Xi Jinping ប្រធានរដ្ឋចិនបានធ្វើដំណើរទៅដល់ក្រុងម៉ូស្គូតាមយន្តហោះពិសេសនៅរសៀលថ្ងៃទី ២០ ខែមីនា តាមម៉ោងក្នុងតំបន់  ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសរុស្ស៊ី ។

         នៅវេលាប្រហែលម៉ោង១៣ ថ្ងៃដដែលតាមម៉ោងក្នុងតំបន់ លោក Xi Jinping ប្រធានរដ្ឋចិនបានធ្វើដំណើរទៅដល់ព្រលានយន្តហោះក្រុងម៉ូស្គូ ។ ភាគីរុស្ស៊ីបានរៀបចំពិធីស្វាគមន៍យ៉ាងឱឡារិក ។ លោក Xi Jinping បានថ្លែងសុន្ទរកថាជាលាយលក្ខណ៍អក្សរ ដោយបានតាងនាមរដ្ឋាភិបាលនិងប្រជាជនចិន សម្តែងការសួរសុខទុក្ខយ៉ាងស្មោះនិងការជូនពរដ៏ល្អប្រសើរជូនចំពោះរដ្ឋាភិបាលនិងប្រជាជនរុស្ស៊ី ។

      លោក Xi Jinping បានគូសបញ្ជាក់ថា ប្រទេសទាំងពីរចិននិងរុស្ស៊ីជាប្រទេសជិតខាងដ៏មេត្រីភាពដែលមានទឹកដីតភ្ជាប់ជាមួយគ្នា ។ ប្រទេសទាំងពីរប្រកាន់ខ្ជាប់ការមិនចូលបក្សសម័្ពន្ធនិងមិនបដិបក្ខគ្នា ព្រមទាំងបានពង្រឹងនិងអភិវឌ្ឍទំនាក់ទំនងទ្វេភាគីលើមូលដ្ឋានមិនសំដៅចំពោះភាគីទីបី ដែលបានក្លាយជាគំរូនៃទំនាក់ទំនងរវាងប្រទេសធំបែបថ្មី ។

លោក Xi Jinping បានលើកឡើងបន្តថា ប្រឈមនឹងពិភពលោកដែលមានភាពច្របូកច្របល់ ចិនរីករាយរួមសហការជាមួយរុស្ស៊ី គាំពារយ៉ាងមុតមាំនូវប្រព័ន្ធអន្តរជាតិដែលមានអង្គការសហប្រជាជាតិជាស្នូល គាំពាររបៀបរៀបរយអន្តរជាតិដែលមានច្បាប់អន្តរជាតិជាមូលដ្ឋាន គាំពារក្រមមូលដ្ឋាននៃទំនាក់ទំនងអន្តរជាតិដែលមានធម្មនុញ្ញនិងគោលការណ៍អង្គការសហប្រជាជាតិជាមូលដ្ឋាន ដើម្បីជំរុញអភិបាលកិច្ចសកលឱ្យរីកចម្រើនទៅកាន់ទិសដៅដែលកាន់តែមានសមភាពនិងសមហេតុផល ។ លោកជឿជាក់ថា ដំណើរទស្សនកិច្ចលើកនេះមុខជានឹងទទួលបានសមិទ្ធផលជាផ្លែផ្កាគួរឱ្យកត់សម្គាល់ ក៏ដូចជាបំពេញបន្ថែមកម្លាំងចលករថ្មីក្នុងការអភិវឌ្ឍដ៏រឹងមាំនិងប្រកបដោយស្ថិរភាពនៃទំនាក់ទំនងភាពជាដៃគូសម្របសម្រួលនិងសហការជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងចិននិងរុស្ស៊ីក្នុងយុគសម័យថ្មីជាមិនខាន ៕

 

 

 

 

អ្នកបកប្រែ:郭翔青
ប្លុកពិសេស