ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

កិច្ចសន្ទនាអន្តរជាតិក្រុងបាកដាដលើកទី៥បានប្រារព្ធធ្វើ
2023-03-20 10:33:22cri
Share with:

      ថ្ងៃទី១៩ ខែមីនា តាមម៉ោងក្នុងតំបន់ កិច្ចសន្ទនាអន្តរជាតិក្រុងបាកដាដលើកទី៥ បានប្រារព្ធធ្វើនៅក្រុងបាកដាដ រដ្ឋធានីប្រទេសអ៊ីរ៉ាក់ ។ ក្នុងអំឡុងពេលកិច្ចសន្ទនាដែលមានរយៈពេល២ថ្ងៃ មន្ត្រីរដ្ឋាភិបាលអ៊ីរ៉ាក់ជាច្រើនរូប ព្រមនិងអ្នកជំនាញនិងបញ្ញវន្តនៃវិស័យផ្សេងៗទាំងជាតិនិងអន្តរជាតិ នឹងធ្វើកិច្ចសន្ទនាជាច្រើនលើកក្រោមប្រធានបទស្តីពី “សង្រ្គាមអ៊ីរ៉ាក់រយៈពេល២០ឆ្នាំ តើអ៊ីរ៉ាក់នឹងទៅកាន់ទិសណា” ។

      លោក Sudani នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់បានចូលរួមពិធីបើកកិច្ចសន្ទនា ព្រមទាំងថ្លែងសុន្ទរកថា ដោយបានរំលឹកឡើងវិញនូវទុក្ខវេទនាគ្រប់បែបយ៉ាងរបស់អ៊ីរ៉ាក់ក្នុងរយៈពេល២០ឆ្នាំកន្លងទៅនេះ ដែលបណ្តាលមកពីសង្គ្រាមនិងភេរវនិយម លោកបានលើកឡើងថា ទុក្ខវេទនានិងការបំផ្លិចបំផ្លាញកាលពីអតីតកាលនឹងក្លាយទៅជាមេរៀនដ៏សំខាន់របស់អ៊ីរ៉ាក់នាពេលបច្ចុប្បន្ននេះ អ៊ីរ៉ាក់ត្រូវបញ្ជាក់ទៅកាន់ពិភពលោកថា អ៊ីរ៉ាក់មានការបេ្តជ្ញាចិត្ត និងសមត្ថភាពត្រឡប់ទៅកាន់ឋានៈរបស់ខ្លួនវិញ ។

សូមបញ្ជាក់ថា ថ្ងៃទី២០ ខែមីនា ជាទិវារំលឹកខួបទី២០ នៃការដែលកងទ័ពអាមេរិកឈ្លានពានអ៊ីរ៉ាក់ អ្នកជំនាញមួយចំនួនសម្គាល់ឃើញថា អ៊ីរ៉ាក់រៀបចំធ្វើកិច្ចសន្ទនាក្នុងខណៈពេលបែបនេះ គឺមានសារសំខាន់ក្រៃលែង ៕

អ្នកបកប្រែ:郭翔青
ប្លុកពិសេស