ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អ្នកនាំពាក្យក្រសួងការបរទេសចិនឆ្លើយសំណួររបស់អ្នកសារព័ត៌មានអំពីការដែលសហគ្រាសឯកជនចិនរងការវាយប្រហារនៅអាហ្វ្រិកកណ្តាល
2023-03-20 15:35:32cri
Share with:

    ក្នុងសន្និសីទសារព័ត៌មានជាប្រចាំដែលធ្វើឡើងដោយក្រសួងការបរទេសចិននាពេលថ្មីៗកន្លងទៅនេះ មានអ្នកសារព័ត៌មានសួរថា៖តាមការផ្សាយដំណឹងឱ្យដឹងថា ករណីវាយប្រហារមួយដែលកើតឡើងនៅតំបន់រ៉ែមាសមួយនៅអាហ្វ្រិកកណ្តាលបានបណ្តាលឲ្យពលរដ្ឋចិនជាច្រើននាក់ស្លាប់បាត់បង់ជីវិតឬរងរបួស ។ តើប្រទេសចិនបានដឹងពីព័ត៌មានលម្អិតនៃរឿងនេះដែរឬទេ ? តើស្ថានការណ៍សន្តិសុខនៅកន្លែងកើតហេតុមានសភាពយ៉ាងណា ?

    ទាក់ទិននឹងរឿងនេះ អ្នកនាំពាក្យក្រសួងការបរទេសចិនបានលើកឡើងថា កាលពីថ្ងៃទី ១៩ ខែមីនា តាមម៉ោងនៅទីក្រុងប៉េកាំង ករណីវាយប្រហារមួយលើកដែលសំដៅចំពោះសហគ្រាសឯកជនចិនបានកើតឡើងនៅអាហ្វ្រិកកណ្តាល គិតត្រឹមពេលនេះបានបណ្តាលឱ្យពលរដ្ឋចិនចំនួន ៩ នាក់ស្លាប់បាត់បង់ជីវិតនិង ២ នាក់ទៀតរងរបួសធ្ងន់ ។ លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនបានយកចិត្តទុកដាក់ខ្ពស់ព្រមទាំងបានផ្តល់អនុសាសន៍ណែនាំសំខាន់ចំពោះរឿងនេះដោយតម្រូវឱ្យខំប្រឹងព្យាបាលអ្នករងរបួស ដោះស្រាយបញ្ហាពាក់ព័ន្ធដោយទាន់ពេលវេលា ក៏ដូចជាផ្តន្ទាទោសយ៉ាងធ្ងន់ចំពោះជនដៃដល់តាមផ្លូវច្បាប់ដើម្បីធានាជាក់លាក់ដល់សុវត្ថិភាពរបស់ពលរដ្ឋចិន ៕

អ្នកបកប្រែ:魏伟
ប្លុកពិសេស