ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

[កិច្ចសម្ភាសន៍ជាន់ខ្ពស់] លោក Arif Alvi ប្រធានាធិបតីប៉ាគីស្ថាន៖ សូមចូលរួមអបអរសាទរម្តងទៀតចំពោះលោក Xi Jinping ដែលបានត្រូវជាប់ឆ្នោតជ្រើសតាំងជាប្រធានរដ្ឋចិនតាមរយៈអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន
2023-03-20 21:46:31cri
Share with:

លោកស្រី Hu Pingping អ្នកកាសែតនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន(CMG)៖       ប៉ុន្មានថ្ងៃមុន លោក Xi  Jinping   បានត្រូវជ្រើសតាំងជាប្រធានរដ្ឋចិនជាថ្មីម្តងទៀត តើលោកប្រធានាធិបតីវាយតម្លៃយ៉ាងម៉េចចំពោះការធ្វើអភិបាលកិច្ចរបស់លោក Xi  Jinping   ?

លោក  Arif Alvi ប្រធានាធិបតីប៉ាគីស្ថាន៖         មុននេះខ្ញុំបានផ្ញើសារជូនលោក Xi  Jinping ហើយ ដើម្បីចូលរួមអបអរសាទរលោកបានត្រូវជាប់ឆ្នោតជ្រើសតាំងជាប្រធានរដ្ឋចិនជាថ្មីម្តងទៀត  ឆ្លៀតឱកាសនេះតាមរយៈអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនខ្ញុំសូមចូលរួមអបអរសាទរម្តងទៀត ។  ខ្ញុំសម្គាល់ថា នេះបានបង្ហាញនូវការទទួលស្គាល់កម្រិតខ្ពស់របស់មហាជនចិនចំពោះសមទ្ធិផលសំខាន់ៗនៃការធ្វើអភិបាលកិច្ចជាតិរបស់លោក Xi  Jinping    ក៏ដូចជាចំពោះបក្សកុម្មុយនីស្តចិន។ ក្រោមការដឹកនាំរបស់លោក Xi  Jinping   ប្រទេសចិនបានបង្កើតជាគំរូល្អសម្រាប់ពិភពលោក ហើយបានដើរតួនាទីនាំមុខដ៏សំខាន់ក្នុងការអភិវឌ្ឍន៍របស់មនុស្សជាតិក្នុងពេលអនាគត។  ការធ្វើអភិបាលកិច្ចជាតិរបស់លោក Xi  Jinping   មិនគ្រាន់តែបាននាំមកការប្រែប្រួលចំពោះប្រទេសចិនប៉ុណ្ណោះទេ ថែមទាំងបានជះឥទ្ធិពលយ៉ាងវិជ្ជមានចំពោះពិភពលោកទៀតផង។បច្ចុប្បន្ននេះ ពិភពលោកបានបាក់បែកគ្នាយ៉ាងធ្ងន់ធ្ងរ គំនិតថ្មីបានលេចចេញជាបន្តបន្ទាប់។ ទំនាក់ទំនងរវាងប្រទេសនិងប្រទេសបានប្រែប្រួលនិងកែសម្រួលជារហូត។ ក្រោមស្ថានការណ៍បែបនេះ សភាពការណ៍នយោបាយមានភាពនឹងនរនិងមានមេដឹកនាំដែលមានចក្ខុវិស័យវែងឆ្ងាយគឺជាកិច្ចការសំខាន់ណាស់  ព្រោះគាត់អាចសម្គាល់ធាតុពិតនៃរឿង  ហើយសារៈសំខាន់នៃការថែរក្សាសន្តិភាព។ ឧទាហរណ៍ថា ក្នុងការប៉ះទង្គិចរវាងរុស្ស៊ីនិងអ៊ុយក្រែននៅទ្វីបអឺរ៉ុប ប្រទេសចិនបានដើរតួនាទីយ៉ាងសកម្ម។ប៉ាគីស្ថានក៏មានបំណងសង្ឈឹមថាពិភពលោកមានសុខសន្តិភាពដែរ។ ដូច្នេះហើយបើគិតគូរពីខាងគាំពារថែរក្សាសន្តិភាពនៃពិភពលោក  ការដែលលោក Xi  Jinping   ត្រូវបានជ្រើសតាំងជាប្រធានរដ្ឋចិនម្តងទៀត មិនគ្រាន់តែមានសារៈសំខាន់ណាស់ចំពោះប្រទេសចិនតែប៉ុណ្ណោះទេ ថែមទាំងមានសារៈសំខាន់ចំពោះតំបន់ទាំងមូលនិងពិភពលោកទាំងមូលផងដែរ។ បក្សកុម្មុយនីស្តចិនបានកំណត់គោលដៅនិងផែនការអនាគតរបស់ខ្លួនរួចជាស្រេច  បានបោះជំហានលើដំណើរការថ្មីដើម្បីបំពេញសម្រេចគោលដៅ។ លោក Xi  Jinping   បានដើរតួនាទីជាស្នូលក្នុងដំណើរការនេះ។  លោកប្រធានរដ្ឋ Xi  Jinping   ជាមិត្តរបស់ខ្ញុំ ខណៈទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រនិងសហប្រតិបត្តិការគ្រប់កាលៈទេសៈរវាងប៉ាគីស្ថាននិងចិនដែលមានប្រវត្តិសាស្ត្រជាង ៧០ ឆ្នាំក៏កាន់តែរឹងមាំ ខ្ញុំសូមចូលរួមកោតសរសើរយ៉ាងខ្លាងត្រង់ចំណុចនេះ៕


អ្នកបកប្រែ:邓倩
ប្លុកពិសេស