ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អនុប្រធានការិយាល័យប្រធានាធិបតីអ៊ីរ៉ង់ថ្លែងថា ប្រធានាធិបតីអ៊ីរ៉ង់ទទួលបានការអញ្ជើញទៅបំពេញទស្សនកិច្ចនៅអារ៉ាប៊ីសាអូឌីត
2023-03-20 15:37:29cri
Share with:

    កាលពីថ្ងៃទី ១៩ ខែមីនា លោក Mohammad Jamshidi អនុប្រធានការិយាល័យប្រធានាធិបតីអ៊ីរ៉ង់ទទួលបន្ទុកកិច្ចការនយោបាយបានលើកឡើងថា ពេលថ្មីៗកន្លងទៅនេះ លោក Ebrahim Raisi ប្រធានាធិបតីអ៊ីរ៉ង់ទទួលបានសារលិខិតពីព្រះបាទ Salman bin Abdul Aziz Al Saud ព្រះមហាក្សត្រនៃប្រទេសអារ៉ាប៊ីសាអ៊ូឌីតដោយអញ្ជើញលោក Ebrahim Raisi ទៅបំពេញទស្សនកិច្ចនៅអារ៉ាប៊ីសាអូឌីត ។

    លោក Mohammad Jamshidi បានបង្ហោះសារតាមបណ្តាញទំនាក់ទំនងសង្គមថា មានបន្ទូលក្នុងសារលិខិត ព្រះបាទ Salman បានសម្តែងកិច្ចស្វាគមន៍ចំពោះ"ប្រទេសទាំងពីរដូចបងប្អូន"ដែលបានឯកភាពគ្នាស្តារទំនាក់ទំនងការទូតឡើងវិញព្រមទាំងអញ្ជើញលោក Ebrahim Raisi ប្រធានាធិបតីអ៊ីរ៉ង់ទៅបំពេញទស្សនកិច្ចនៅទីក្រុងរីយ៉ាដ ហើយបានអំពាវនាវឱ្យប្រទេសទាំងពីរបង្កើនកិច្ចសហប្រតិបត្តិការខាងសេដ្ឋកិច្ចនិងក្នុងតំបន់ ។ ទាក់ទិននឹងរឿងនេះ លោក Ebrahim Raisi សម្តែងការស្វាគមន៍ចំពោះការអញ្ជើញនេះដោយបានសង្កត់ធ្ងន់ថា អ៊ីរ៉ង់បានត្រៀមលក្ខណៈយ៉ាងល្អក្នុងការពង្រឹងនិងពង្រីកទំនាក់ទំនងជាមួយអារ៉ាប៊ីសាអូឌីត ៕

អ្នកបកប្រែ:魏伟
ប្លុកពិសេស