ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ដំណើរការជាលើកដំបូង!បរិក្ខារមួយចំនួនសម្រាប់បង្ហូរទឹកសំណល់នុយក្លេអ៊ែរនៃរោងចក្រអគ្គិសនីដើរដោយថាមពលនុយក្លេអ៊ែរFukushimaនៃប្រទេសជប៉ុនចូលទៅក្នុងសមុទ្រ បានចាប់ផ្តើមដំណើរការ
2023-03-20 14:21:52cri
Share with:

តាមដំណឹងនៃទីភ្នាក់ងារព័ត៌មានKyodo Newsឱ្យដឹងថា បរិក្ខារពាក់ព័ន្ធមួយចំនួនសម្រាប់បង្ហូរទឹកសំណល់នុយក្លេអ៊ែរចូលទៅក្នុងសមុទ្រនៃរោងចក្រអគ្គិសនីដើរដោយថាមពលនុយក្លេអ៊ែរFukushimaប្រទេសជប៉ុន បានចាប់ផ្តើមដំណើរការជាលើកដំបូងនៅថ្ងៃទី១៧ខែមីនា បន្ទាប់ពីឆ្លងការត្រួតពិនិត្យពីគណៈកម្មាធិការបទបញ្ញាត្តិថាមពលជប៉ុន។ តាមការផ្សាយដំណឹងឱ្យដឹងថា  នេះជាការចាប់ផ្តើមដំណើរការជាលើកដំបូងនៃបរិក្ខារពាក់ព័ន្ធសម្រាប់បង្ហូរទឹកសំណល់នុយក្លេអ៊ែរចូលទៅក្នុងសមុទ្រ ។

    អ្នកទទួលខុសត្រូវនៃក្រុមហ៊ុនថាមពលអគ្គិសនីតូក្យូបានថ្លែងថា នឹងចាប់ផ្តើមបង្ហូរវិលជុំនិងវិភាគចំពោះទឹកសំណល់នុយក្លេអ៊ែរដែលគ្រោងបង្ហូរដំបូងបំផុត។តាមការប៉ាន់ប្រមាណ  ការងារវិភាគនឹងត្រូវប្រើរយៈពេល២ខែ៕

អ្នកបកប្រែ:冯辉
ប្លុកពិសេស