ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកស៊ីជីនភីងប្រធានរដ្ឋចិនចុះផ្សាយអត្ថបទនៅប្រព័ន្ធសារព័ត៌មានរុស្ស៊ី
2023-03-20 11:03:04cri
Share with:

      នៅពេលដែលជិតនឹងអញ្ជើញទៅក្រុងម៉ូស្គូដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅសហព័ន្ធរុស្ស៊ីនៅថ្ងៃទី២០ខែមីនា លោកស៊ីជីនភីងប្រធានរដ្ឋចិនបានចុះផ្សាយអត្ថបទនៅ«កាសែតរុស្ស៊ី»និងវេបសាយនៃទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី។

      អត្ថបទនេះបានលើកឡើងថា ក្នុងរយៈពេល១០ឆ្នាំកន្លងទៅនេះ ភាគីទាំងពីរចិននិងរុស្ស៊ីទទួលបានការវិវឌ្ឍរីកចម្រើនយ៉ាងខ្លាំងក្នុងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យដែលបានបោះជំហានទៅកាន់យុគសម័យថ្មី។ទី១ ការប្រាស្រ័យទាក់ទងជាន់ខ្ពស់បានដើរតួនាទីណែនាំខាងយុទ្ធសាស្រ្តដ៏សំខាន់។ ទី២ ការកសាងទំនុកចិត្តផ្នែកនយោបាយរវាងភាគីទាំងពីរត្រូវបានពង្រឹងឥតឈប់ឈរដែលបានបង្កើតជាគំរូថ្មីនៃទំនាក់ទំនងរវាងប្រទេសធំ។ទី ៣ ភាគីទាំងពីរបានបង្កើតនិម្មាបនកម្មសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយនិងច្រើនស្រទាប់។ទី៤ ភាគីទាំងពីរបានអនុវត្តទស្សនៈស្តីពីការរឹតចំណងមេត្រីភាពឱ្យបន្តទៅគ្រប់ជំនាន់ ឆ្លងកាត់ពេលវេលារឹតតែយូរមិត្តភាពប្រពៃណីរឹតតែរឹងមាំ។ទី៥ ភាគីទាំងពីររួមសហការគ្នាយ៉ាងជិតស្និទ្ធនៅលើឆាកអន្តរជាតិ ហើយរ៉ាប់រងទំនួលខុសត្រូវនៃប្រទេសធំ។

      បន្ទាប់ពីឆ្លងកាត់ដំណើរអភិវឌ្ឍន៍អស់រយៈពេលជាង៧០ឆ្នាំ ពួកយើងមានការចាប់អារម្មណ៍យ៉ាងស៊ីជម្រៅថា ទំនាក់ទំនងរវាងចិននិងរុស្ស៊ីនាពេលបច្ចុប្បន្នគឺបានមកដោយមិនងាយទេ ចាំបាច់ត្រូវថែរក្សាយ៉ាងម៉ត់ចត់នូវចំណងមិត្តភាពរវាងចិននិងរុស្ស៊ី។ ពួកយើងមានហេតុផលរំពឹងថា ក្នុងនាមជាអ្នកមានឆន្ទៈដូចគ្នាតាមផ្លូវស្តារនិងអភិវឌ្ឍប្រទេសជាតិ ប្រទេសទាំងពីរចិននិងរុស្ស៊ីមុខជានឹងរួមចំណែកកាន់តែធំដល់អរិយធម៌និងវឌ្ឍនភាពរបស់មនុស្សជាតិជាក់ជាមិនខាន៕

 

អ្នកបកប្រែ:郑磊
ប្លុកពិសេស