ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

តំបន់នានានិងស្ថាប័ននានានៃប្រទេសចិនបន្តជំរុញការងារអភិរក្សនិងស្តារប្រព័ន្ធអេកូឡូស៊ីឡើងវិញ
2023-03-20 11:16:19cri
Share with:

      រដូវកាលChunfenជិតចូលមកដល់ តំបន់នានានិងស្ថាប័ននានានៃប្រទេសចិនបានពន្លឿនការជំរុញការងារអភិរក្សនិងស្តារប្រព័ន្ធអេកូឡូស៊ីឡើងវិញ ដើម្បីជំរុញការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់តាមរយៈការការពារបរិស្ថានដោយកម្រិតខ្ពស់។

      ឆ្នាំនេះ យុទ្ធនាការបង្ការនិងគ្រប់គ្រងការបំពុលបរិស្ថាននឹងបន្តជំរុញយ៉ាងស៊ីជម្រៅ អាជ្ញាធរមានសមត្ថកិច្ចនៃប្រទេសចិនបានទម្លាក់ថវិកាជាង៥ម៉ឺនលានយាន់ប្រាក់ចិនសម្រាប់គ្រប់គ្រងនិងដោះស្រាយការបំពុលបរិស្ថានក្នុងឆ្នាំ២០២៣។

      បន្ទាប់ពីកិច្ចកសាងរយៈពេលជិត៥ឆ្នាំ វេទិកាគ្រប់គ្រងនិងត្រួតពិនិត្យខ្សែបន្ទាត់ក្រហមខាងអភិរក្សប្រព័ន្ធអេកូឡូស៊ីជាតិបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការនាពេលថ្មីៗនេះ ដើម្បីអភិរក្សសត្វនិងរុក្ខជាតិនៅក្នុងក្របខណ្ឌខ្សែបន្ទាត់ក្រហម៕

អ្នកបកប្រែ:郑磊
ប្លុកពិសេស