ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

យុវជនតំបន់ហុងកុងប្រទេសចិនបង្ហាញពីជំនឿចិត្តយ៉ាងមុតមាំចំពោះការអភិវឌ្ឍរបស់តំបន់ហុងកុងប្រកបដោយស្ថិរភាពរយៈពេលយូរអង្វែងនៅក្នុងកិច្ចប្រជុំនៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិលើកទី ៥២
2023-03-19 16:03:51cri
Share with:

លោកYeung Ching Loong យុវជនមកពីតំបន់រដ្ឋបាលពិសេសហុងកុងនៃប្រទេសចិន និងជាសមាជិកក្រុមប្រឹក្សានៃសមាគមអង្គការសហប្រជាជាតិនៃប្រទេសចិនបានថ្លែងសុន្ទរកថានៅក្នុងកិច្ចប្រជុំនៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិលើកទី ៥២កាលពីថ្ងៃទី ១៧ ខែមីនា ដោយបានបង្ហាញពីជំនឿចិត្តយ៉ាងមុតមាំចំពោះការអភិវឌ្ឍរបស់តំបន់ហុងកុងប្រកបដោយស្ថិរភាពរយៈពេលយូរអង្វែង។

លោក Yeung Ching Loong បានលើកឡើងថា ទីក្រុងហុងកុងគឺជាទីក្រុងមួយដែលមានលក្ខណៈពិសេសនិងពោរពេញទៅដោយកម្លាំងរស់រវើក គោលនយោបាយ "ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ" អនុញ្ញាតឱ្យហុងកុងទទួលបានស្វ័យភាពកម្រិតខ្ពស់។ ក្នុងនាមជាផ្នែកមួយនៃប្រទេសចិន ហុងកុងក៏ជាស្ពានសម្រាប់តភ្ជាប់លោកខាងកើតនិងខាងលិចផងដែរ។

លោកYeung Ching Loong បានបន្តថា ការអនុវត្តច្បាប់សន្តិសុខជាតិនៅហុងកុងបានធានាស្ថិរភាពនិងសន្តិសុខរបស់ហុងកុង និងផ្តល់បរិស្ថានល្អសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់ហុងកុង។ មានពាក្យចចាមអារ៉ាមថា ក្រុមហ៊ុនបរទេសជាច្រើនបានចាកចេញពីហុងកុងដោយសារតែច្បាប់សន្តិសុខជាតិនៅហុងកុង ប៉ុន្តែនេះមិនមែនជាការពិតនោះទេ៕

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស