ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អង្គការសហប្រជាជាតិបង្ហាញថា កិច្ចព្រមព្រៀងស្តីពីការដឹកជញ្ជូនកសិផលពីកំពង់ផែសមុទ្រខ្មៅទៅបរទេសត្រូវបានពន្យារពេលបន្ថែមទៀត
2023-03-19 15:17:22cri
Share with:

    ថ្ងៃទី ១៨ ខែមីនាតាមម៉ោងក្នុងតំបន់ អ្នកនាំពាក្យនៃអគ្គលេខាធិការអង្គការសហប្រជាជាតិបានចេញសេចក្តីថ្លែងការណ៍ថា កិច្ចព្រមព្រៀងស្តីពីការដឹកជញ្ជូនកសិផលពីកំពង់ផែសមុទ្រខ្មៅទៅបរទេសដែលចុះហត្ថលេខាលើក្រុង Istanbul ប្រទេសតួកគីកាលពីថ្ងៃទី២២ខែកក្កដាឆ្នាំ២០២២ ត្រូវបានពន្យារពេលបន្ថែមទៀត។

    សេចក្តីថ្លែងការណ៍មិនបានបង្ហាញពីរយៈពេលនៃការពន្យារបន្ថែមទេ ប្រទេសរុស្ស៊ីទាមទារឱ្យពន្យារបន្ថែមពេលពី ១២០ ថ្ងៃធ្លាក់មកត្រឹមតែ ៦០ ថ្ងៃ ដើម្បីវាយតម្លៃទៅលើស្ថានភាពនៃការអនុវត្តអនុស្សរណៈយោគយល់ស្តីពីការនាំចេញស្បៀងអាហារនិងជីគីមីរបស់រុស្ស៊ី ។ ឯប្រទេសអ៊ុយក្រែនទទូចទាមទារឱ្យពន្យារបន្ថែមពេល ១២០ ថ្ងៃទៀត។

    សូមបញ្ជាក់ថា កិច្ចព្រមព្រៀងស្តីពីការដឹកជញ្ជូនកសិផលពីកំពង់ផែសមុទ្រខ្មៅទៅបរទេសអនុញ្ញាតឱ្យផ្តល់ភាពងាយស្រួលដល់ការធ្វើនាវាចរណ៍ប្រកបដោយសុវត្តិភាពនូវការនាំចេញគ្រាប់ធុញ្ញជាតិ គ្រឿងឧបភោគបរិភោគ និងជីគីមីពាក់ព័ន្ធ ពីកំពង់ផែដែលកំណត់ដោយប្រទេសអ៊ុយក្រែន។  ក្នុងដំណាក់កាលនៃការអនុវត្តចំនួនពីរមុន គ្រាប់ធុញ្ញជាតិ គ្រឿងឧបភោគបរិភោគប្រមាណ២៥០០ម៉ឺនតោន ត្រូវដឹកជញ្ជូនទៅកាន់ប្រទេសចំនួន៤៥ អង្គការសហប្រជាជាតិបានថ្លែងថា កិច្ចព្រមព្រៀងនេះមានអំណោយផលដល់ការកាត់បន្ថយតម្លៃស្បៀងអាហារពិភពលោក ព្រមទាំងលំនឹងទីផ្សារ ៕

អ្នកបកប្រែ:李庆莉
ប្លុកពិសេស