ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

សហរដ្ឋអាមេរិកកើតមានករណីដូច «ការស្លាប់របស់លោក George Floyd» ម្ដងទៀត! បុរសស្បែកខ្មៅម្នាក់ជាប់គុកបានស្លាប់បន្ទាប់ពីត្រូវប៉ូលីសលុតជង្គង់សង្កត់ក
2023-03-19 16:45:31cri
Share with:


 

បុរសស្បែកខ្មៅម្នាក់ដែលកំពុងជាប់ពន្ធនាគារក្នុងរដ្ឋ Virginia អាមេរិកបានស្លាប់ខណៈពេលដែលត្រូវបានបញ្ជូនទៅមន្ទីរពេទ្យផ្លូវចិត្តកាលពីដើមខែនេះ ។ បន្ទាប់ពីសាច់ញាតិនិងមេធាវីរបស់លោកបានពិនិត្យវីដេអូតាមដាននៃមន្ទីរពេទ្យកាលពីថ្ងៃទី ១៦ ខែមីនាហើយបានថ្លែងថា ខណៈពេលលោកត្រូវជាប់ខ្នោះដៃនិងជើង លោកត្រូវបានប៉ូលីសជាច្រើននាក់យកជង្គង់សង្កត់អស់រយៈពេលជាងដប់នាទី។

មន្ត្រីប៉ូលីស៧នាក់ និងបុគ្គលិកមន្ទីរពេទ្យ៣នាក់ដែលជាប់សង្ស័យពីករណីនេះ ត្រូវបានប្តឹងពីបទឃាតកម្មកម្រិតទី២។

សូមរំលឹកថា កាលពីថ្ងៃទី ២៥ ខែឧសភា ឆ្នាំ២០២០ លោក George Floyd បានស្លាប់នៅក្នុងទីក្រុង Minneapolis រដ្ឋ Minnesota អាមរិក បន្ទាប់ពីត្រូវបានប៉ូលីសស្បែកសម្នាក់លុតជង្គង់និងសង្កត់លើក អស់រយៈពេលជិត ៩ នាទី ។ករណីនេះបាននាំឱ្យមានបាតុកម្មតវ៉ាទ្រង់ទ្រាយធំដែលអូសបន្លាយពេលយូរ ក្នុងន័យប្រឆាំងនឹងការរើសអើងជាតិសាសន៍ និងអំពើហិង្សារបស់ប៉ូលីសនៅកន្លែងជាច្រើននៅទូទាំងសហរដ្ឋអាមេរិក។

អ្នកបកប្រែ:马小青
ប្លុកពិសេស