ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

កប៉ាល់ទេសចរណ៍ធុនធំដំបូងបង្អស់ដែលផលិតដោយប្រទេសចិនគ្រោងនឹងត្រូវប្រគល់ឱ្យប្រើប្រាស់នៅចុងឆ្នាំ២០២៣
2023-03-19 14:08:24cri
Share with:

កប៉ាល់ទេសចរណ៍ធុនធំត្រូវបានគេចាត់ទុកជា"សណ្ឋាគារលំដាប់ផ្កាយដែលអាចធ្វើនាវាចរណ៍លើសមុទ្របាន" ។ កប៉ាល់ទេសចរណ៍ធុនធំដែលកំពុងបម្រើការក្នុងប្រទេសចិននាពេលបច្ចុប្បន្នគឺសុទ្ធតែផលិតដោយបរទេស  ប៉ុន្តែសភាពការណ៍នេះនឹងផ្លាស់ប្តូរក្នុងពេលឆាប់ៗ ពិព្រោះកប៉ាល់ទេសចរណ៍ធុនធំដំបូងបង្អស់ដែលផលិតដោយក្រុងសៀងហៃប្រទេសចិនកំពុងដំណើរការការតុបតែងខាងក្នុងនិងប្រព័ន្ធផ្ទៀងផ្ទាត់ តាមការប៉ាន់ប្រមាណវានឹងត្រូវប្រគល់ឱ្យប្រើប្រាស់នៅចុងឆ្នាំ២០២៣។

 

សូមបញ្ជក់ថា កប៉ាល់ទេសចរណ៍ធុនធំដំបូងបង្អស់ដែលកំពុងផលិតដោយប្រទេសចិនមានប្រវែង៣២៣,៦ម៉ែត្រនិងកម្ពស់៧០ម៉ែត្រ ដែលអាចផ្ទុកអ្នកដំណើរសរុបបានជាង៦៥០០នាក់ ។ ការដំឡើងបរិក្ខារ និងការងារធ្វើតេស្តផ្ទៀងផ្ទាត់នៃកប៉ាល់ទេសចរណ៍នេះ នឹងបញ្ចប់រួចរាល់នៅចុងខែឧសភាខាងមុខ ហើយនឹងសាកល្បងធ្វើនាវាចរណ៍លើសមុទ្រចំនួនពីរលើកនៅខែកក្កដា និងសីហាឆ្នាំនេះ ដើម្បីផ្ទៀងផ្ទាត់នូវដំណើរការមេកានិច និងកម្រិតផាសុកភាពពេលធ្វើនាវាទេសចរណ៍ ក្នុងន័យតាំងមូលដ្ឋានល្អសម្រាប់ការប្រគល់ឱ្យប្រើប្រាស់នៅចុងឆ្នាំ២០២៣នេះ។

អ្នកបកប្រែ:李庆莉
ប្លុកពិសេស