ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

តំណាងមកពីភូមិភាគស្វយ័តជនជាតិវៃវូអឺស៊ីនជាំងប្រទេសចិនលាតត្រដាងពីគ្រោះថ្នាក់នៃអំពើភេរវកម្មដោយហិង្សានៅក្នុងកិច្ចប្រជុំលើកទី ៥២ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ
2023-03-19 16:46:18cri
Share with:


កាលពីថ្ងៃទី ១៧ ខែមីនា តាមម៉ោងក្នុងតំបន់ តំណាងមកពីភូមិភាគស្វយ័តជនជាតិវៃវូអឺស៊ីនជាំងប្រទេសចិនបានលាតត្រដាងពីគ្រោះថ្នាក់នៃអំពើភេរវកម្មដោយហិង្សានៅក្នុងកិច្ចប្រជុំលើកទី ៥២ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ។

សូមបញ្ជាក់ថា តំណាងភូមិភាគស្វយ័តជនជាតិវៃវូអឺស៊ីនជាំងបានធ្វើការនៅប៉ុស្តិ៍ប៉ូលីសតំបន់Aksu ភូមិភាគស្វយ័តស៊ីនជាំងអស់រយៈពេល ១៣ឆ្នាំមកហើយ។ លោកបានថ្លែងថា កាលពីប៉ុន្មានឆ្នាំមុន លោកបានចូលរួមផ្ទាល់ក្នុងការដោះស្រាយករណីអំពើភេរវកម្មដោយហិង្សាជាច្រើនលើក ហើយបានឃើញផ្ទាល់ភ្នែកថា ករណីភេរវកម្មបានបណ្តាលឲ្យមានជនស៊ីវិលជាច្រើននាក់ស្លាប់និងរងរបួស ព្រមនិងបាត់បង់ទ្រព្យសម្បត្តិយ៉ាងច្រើនសន្ធឹកសន្ធាប់ ដែលនាំមកនូវគ្រោះមហន្តរាយយ៉ាងធំធេងដល់ស្ថិរភាពសង្គម និងធ្វើឱ្យប្រជាជនគ្រប់ជនជាតិមានការឈឺចាប់និងរងទុក្ខវេទនាយ៉ាងខ្លាំង ក៏ដូចជាបានជាន់ឈ្លីយ៉ាងធ្ងន់ធ្ងរលើសិទ្ធិរស់រានមានជីវិតនិងសិទ្ធិអភិវឌ្ឍន៍។

តំណាងរូបនេះបានបន្តថា ការប្រឆាំងអំពើភេរវកម្មនៅក្នុងភូមិភាគស្វយ័តស៊ីនជាំងតាមផ្លូវច្បាប់ និងការបង្រ្កាបក្រុមភេរវករឧក្រិដ្ឋ គឺជាវិធានការយុត្តិធម៌ដើម្បីការពារអាយុជីវិត និងទ្រព្យសម្បត្តិរបស់ប្រជាជន ក៏ដូចជាគាំពារស្ថិរភាពសង្គមនិងការពារសិទ្ធិមនុស្ស។

អ្នកបកប្រែ:马小青
ប្លុកពិសេស