ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្នុងរយៈពេលពីរខែដំបូងនៃឆ្នាំ២០២៣នេះ ការកៀរគរទុនបរទេសរបស់ចិនបានកើនឡើង ៦,១% បើធៀបនឹងរយៈពេលដូចគ្នានាឆ្នាំ២០២២
2023-03-18 15:53:57cri
Share with:

 ក្រសួងពាណិជ្ជកម្មចិនបានប្រកាសពីទិន្នន័យកាលពីថ្ងៃទី ១៧ ខែមីនាឱ្យដឹងថា ចាប់ពីខែមករាដល់ខែកុម្ភៈឆ្នាំ២០២៣នេះ ការប្រើប្រាស់ជាក់ស្តែងនៃទុនបរទេសរបស់ប្រទេសចិនមានចំនួន ២៦៨៤៤០ លានយាន់ប្រាក់ចិន បានកើនឡើង ៦,១% បើធៀបនឹងរយៈពេលដូចគ្នានាឆ្នាំ២០២២  ស្មើនឹង ៣៩៧១០ លានដុល្លារអាមេរិក ដែលបានកើនឡើង ១% បើធៀបនឹងរយៈពេលដូចគ្នានាឆ្នាំ២០២២ ។

  បើនិយាយពីឧស្សាហកម្មវិញ ក្នុងរយៈពេលពីរខែដំបូងនៃឆ្នាំនេះ ការប្រើប្រាស់ជាក់ស្តែងនៃដើមទុនបរទេសរបស់ឧស្សាហកម្មសេវាកម្មបានកើនឡើង ១០,១%  បើធៀបនឹងរយៈពេលដូចគ្នានាឆ្នាំ២០២២ ហើយការប្រើប្រាស់ជាក់ស្តែងនៃទុនបរទេសរបស់ឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់បានកើនឡើង ៣២%  បើធៀបនឹងរយៈពេលដូចគ្នានាឆ្នាំ២០២២ ។

បើនិយាយពីប្រទេសប្រភពដើមវិញ ក្នុងរយៈពេលពីរខែដំបូងនៃឆ្នាំនេះ ការវិនិយោគជាក់ស្តែងនៃបណ្តាប្រទេស ខ្សែក្រវាត់និងផ្លូវនិងអាស៊ានបានកើនឡើង ១១% និង ១១,៨% ដាច់ដោយឡែកពីគ្នាបើធៀបនឹងរយៈពេលដូចគ្នានាឆ្នាំ២០២២ ។

អ្នកបកប្រែ:李庆莉
ប្លុកពិសេស