ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Li Qiang នាយករដ្ឋមន្រ្តីនៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិនធ្វើជាអធិបតីក្នុងសន្និសីទពេញអង្គលើកទី១នៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិន
2023-03-18 14:25:12cri
Share with:

    លោក Li Qiang នាយករដ្ឋមន្រ្តីចិនបានធ្វើជាអធិបតីក្នុងសន្និសីទពេញអង្គលើកទី១នៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិនអាណត្តិថ្មីកាលពីថ្ងៃទី១៧ខែមីនា។ សន្និសីទបានប្រកាសពីភារកិច្ចរបស់អ្នកដឹកនាំរបស់ក្រុមប្រឹក្សាកិច្ចការរដ្ឋចិននិងការចាត់ចែងស្ថាប័ននៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិន ពិភាក្សានិងអនុម័តលើ«បទប្បញ្ញត្តិការងារនៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិន» ហើយបានធ្វើការចាត់ចែងចំពោះការងាររដ្ឋាភិបាល។ លោក Li Qiang បានគូសបញ្ជាក់ថា ត្រូវប្រកាន់ខ្ជាប់នូវការគាំទ្រកិត្យានុភាពនិងការដឹកនាំរួមនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុនីស្តចិន ដែលចាត់ទុកលោក Xi Jinping ជាស្នូល អនុវត្តដោយគ្រប់ជ្រុងជ្រោយនូវស្មារតីនៃសមាជបក្សកុម្មុនីស្តចិន បំពេញការងារជុំវិញភារកិច្ចស្នូលរបស់បក្សក្នុងយុគសម័យថ្មីនិងដំណាក់កាលថ្មី ខិតខំប្រឹងប្រែងដោយឥតឈប់ឈរ ដើម្បីកសាងប្រទេសសង្គមនិយមទំនើបដោយគ្រប់ជ្រុងជ្រោយ និងសម្រេចសុបិនចិនស្តីពីការស្តារវិបុលភាពដ៏មហិមារបស់ប្រជាជាតិចិនឡើងវិញ ។

    លោក Li Qiang បានគូសបញ្ជាក់ថា ត្រូវអនុវត្តតាមការចាត់ចែងចំពោះការងារឆ្នាំនេះរបស់គណៈកម្មាធិការមជ្ឈិមបក្ស ត្រូវប្រកាន់ខ្ជាប់នូវការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ដែលជាភារកិច្ចចម្បង  អនុវត្តគោលនយោបាយម៉ាក្រូចំគោលដៅតាមបែបវិទ្យាសាស្រ្តអនុវត្តគោលនយោបាយចម្រុះដើម្បីបញ្ចេញសក្តានុពលនៃតម្រូវការក្នុងស្រុក ជំរុញឱ្យសេដ្ឋកិច្ចដំណើរការយ៉ាងប្រសើរជាបន្តបន្ទាប់ ។ ត្រូវផ្តោតសំខាន់លើការអភិវឌ្ឍសេដ្ឋកិច្ចពិតប្រាកដ  អភិវឌ្ឍបច្ចេកវិទ្យាស្នូល ពន្លឿនការកសាងប្រព័ន្ធឧស្សាហកម្មទំនើប ។ ត្រូវធ្វើ កំណែទម្រង់ និងបើកទូលាយយ៉ាងស៊ីជម្រៅថែមមួយកម្រិតទៀត រៀបចំផែនការនិងអនុវត្តកំណែទម្រង់ចំពោះសហគ្រាសរដ្ឋជុំថ្មី ជំរុញឱ្យសេដ្ឋកិច្ចឯកជនទទួលបានការអភិវឌ្ឍយ៉ាងរឹងមាំ ព្រមទាំងលំនឹងមូលដ្ឋានពាណិជ្ជកម្មបរទេស និងការវិនិយោគបរទេស៕

អ្នកបកប្រែ:李展精
ប្លុកពិសេស