ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អ្នកនាំពាក្យក្រសួងការបរទេសចិនថ្លែងថា សហរដ្ឋអាមេរិក អង់គ្លេស និងអូស្ត្រាលីគួរតែបញ្ឈប់ការតម្កល់ផលប្រយោជន៍ផ្ទាល់ខ្លួនផ្នែកភូមិសាស្ត្រនយោបាយពីលើកាតព្វកិច្ចរបស់ខ្លួនស្តីពីការមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ
2023-03-18 15:53:05cri
Share with:

ក្នុងសន្និសីទកាសែតជាប្រចាំរបស់ក្រសួងការបរទេសចិនកាលពីថ្ងៃទី១៧ ខែមីនា អ្នកសារព័ត៌មានបានសួរថា៖ នាពេលថ្មីៗនេះ លោក Sergei Lavrov រដ្ឋមន្ត្រីការបរទេសរុស្ស៊ីបានថ្លែងថា សម្ព័ន្ធភាពដែលបង្កើតឡើងដោយសហរដ្ឋអាមេរិក អង់គ្លេស និងអូស្ត្រាលី រួមសហការសាងសង់នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ គឺជាការបន្តវាតទីទៅតំបន់អាស៊ីរបស់ហេដ្ឋារចនាសម្ព័ន្ធយោធាអង្គការណាតូ និងបង្កជាហានិភ័យនៃជម្លោះនៅអាស៊ី។ តើអ្នកនាំពាក្យក្រសួងការបរទេសចិនមានការអធិប្បាយអ្វីខ្លះចំពោះករណីនេះ ?

ជាការឆ្លើយតប លោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងថា សហរដ្ឋអាមេរិក អង់គ្លេស និងអូស្ត្រាលីបានរួមគ្នាបង្កើត "សម្ព័ន្ធភាព Anglo-Saxon" បានបង្កើតអ្វីដែលហៅថា "ទំនាក់ទំនងភាពជាដៃគូសន្តិសុខត្រីភាគី" ព្រមទាំងជំរុញកិច្ចសហប្រតិបត្តិការផ្នែកនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ និងបច្ចេកវិទ្យាយោធាទំនើបផ្សេងទៀត។ នេះគឺជាគំនិតសង្រ្គាមត្រជាក់ ដែលនឹងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សន្តិភាពនិងសន្តិសុខក្នុងតំបន់និងពិភពលោក។ហេតុនេះ សហរដ្ឋអាមេរិក អង់គ្លេស និងអូស្ត្រាលីគួរតែស្តាប់សំឡេងរបស់សហគមន៍អន្តរជាតិ និងបណ្តាប្រទេសក្នុងតំបន់ បញ្ឈប់ការតម្កល់ផលប្រយោជន៍ផ្ទាល់ខ្លួនផ្នែកភូមិសាស្ត្រនយោបាយពីលើកាតព្វកិច្ចរបស់ខ្លួនស្តីពីការមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ ព្រមទាំងបញ្ឈប់ការបង្ខិតបង្ខំអង្គការថាមពលបរមាណូអន្តរជាតិឱ្យគាំទ្រកិច្ចសហប្រតិបត្តិការផ្នែកនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែររវាងប្រទេសទាំងបីនេះ៕

អ្នកបកប្រែ:李庆莉
ប្លុកពិសេស