ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ធនាគារប្រជាជនចិនបានសម្រេចបញ្ចុះអត្រាប្រាក់បម្រុងកាតព្វកិច្ចនៃគ្រឹះស្ថានហិរញ្ញវត្ថុចាប់ពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣តទៅ
2023-03-18 15:37:55cri
Share with:

យោងតាមដំណឹងនៃធនាគារប្រជាជនចិនឱ្យដឹងថា ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ចឱ្យសម្រេចការលើកកម្ពស់គុណភាពប្រកបដោយប្រសិទ្ធភាព និងកំណើនបរិមាណដោយសមហេតុផល អនុវត្តគោលនយោបាយម៉ាក្រូឱ្យបានល្អ លើកកម្ពស់កម្រិតនៃសេវាកម្មសម្រាប់តួអង្គសេដ្ឋកិច្ចពិត និងរក្សាលំហូរសាច់ប្រាក់ក្នុងប្រព័ន្ធធនាគារមានភាពសមហេតុផលនិងគ្រប់គ្រាន់ ធនាគារប្រជាជនចិនបានសម្រេចបញ្ចុះអត្រាប្រាក់បម្រុងកាតព្វកិច្ចនៃគ្រឹះស្ថានហិរញ្ញវត្ថុចំនួន០,២៥%ចាប់ពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣តទៅ (មិនរាប់បញ្ចូលគ្រឹះស្ថានហិរញ្ញវត្ថុដែលបានអនុវត្តអត្រាប្រាក់បម្រុងកាតព្វកិច្ច ៥% ) ។ បន្ទាប់ពីការបញ្ចុះអត្រាលើកនេះ អត្រាប្រាក់បម្រុងកាតព្វកិច្ចជាមធ្យមរបស់គ្រឹះស្ថានហិរញ្ញវត្ថុគឺប្រហែល ៧,៦%

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស