ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

តំណាងរបស់ប្រទេសចិនបានតាំងនាមឱ្យប្រទេសជាង ៧០ ធ្វើសេចក្តីថ្លែងការណ៍រួមនៅក្រុមប្រឹក្សាសិទ្ធិមនុស្ស ដោយបានលើកឡើងនូវគំនិតផ្តួចផ្តើមច្បាស់លាស់ស្តីពីការអនុវត្ត«សេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស »
2023-03-18 15:56:22cri
Share with:

លោក Chen Xu តំណាងអចិន្ត្រៃយ៍នៃប្រទេសចិនប្រចាំទីស្នាក់ការអង្គការសហប្រជាជាតិនៅទីក្រុងហ្សឺណែវនិងអង្គការអន្តរជាតិផ្សេងទៀតក្នុងប្រទេសស្វ៊ីសបានតាំងនាមឱ្យប្រទេសជាង ៧០ ធ្វើសេចក្តីថ្លែងការណ៍រួមក្នុងឱកាសខួបលើកទី ៧៥ នៃការអនុម័ត«សេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស»ក្នុងកិច្ចប្រជុំនៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិលើកទី ៥២ ដោយបានលើកឡើងនូវគំនិតផ្តួចផ្តើមច្បាស់លាស់អំពីការអនុវត្តសេចក្តីប្រកាសមួយនេះ។

ទីមួយ ត្រូវជំរុញដោយគ្រប់ជ្រុងជ្រោយ ។ សិទ្ធិសេដ្ឋកិច្ច សង្គម និងវប្បធម៌ សិទ្ធិអភិវឌ្ឍន៍ និងសិទ្ធិនយោបាយរបស់ជនស៊ីវិលគឺមានសារៈសំខាន់ដូចគ្នា គួរតែផ្តោតការយកចិត្តទុកដាក់ស្មើគ្នា និងជំរុញវឌ្ឍនភាពប្រកបដោយតុល្យភាព។ ទីពីរ ត្រូវអនុវត្តដោយផ្តោតសំខាន់លើលទ្ធផល ។ វាមានភាពចាំបាច់ក្នុងការអនុវត្តសិទ្ធិអភិវឌ្ឍន៍ដោយតម្កល់ទុកប្រជាជនជាអាទិភាព រួមគ្នាជំរុញរបៀបវារៈឆ្នាំ ២០៣០ របស់អង្គការសហប្រជាជាតិសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព និងសម្រេចឱ្យកាន់តែប្រសើរឡើងនូវការស្តារឡើងវិញក្រោយការរាតត្បាតនៃជំងឺឆ្លង ។ ត្រូវយកចិត្តទុកដាក់លើការប៉ះពាល់នៃបច្ចេកវិទ្យាដែលកំពុងរីកចម្រើនចំពោះសិទ្ធិមនុស្ស និងការពារសិទ្ធិរបស់ក្រុមមនុស្សងាយរងគ្រោះ និងទប់ស្កាត់ការរើសអើងគ្រប់ទម្រង់ ត្រូវលើកទឹកចិត្តឱ្យគ្រឹះស្ថានហិរញ្ញវត្ថុអន្តរជាតិដើរតួនាទីយ៉ាងសកម្មក្នុងការគាំទ្រប្រទេសកំពុងអភិវឌ្ឍន៍ឱ្យជំរុញនិងការពារសិទ្ធិមនុស្ស។ ទីបី ត្រូវគោរពគ្នាទៅវិញទៅមក។ ទីបួន ត្រូវធ្វើកិច្ចសន្ទនានិងកិច្ចសហប្រតិបត្តិការ៕

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស