ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិនប្រកាសថា លោកLula ប្រធានាធិបតីប្រេស៊ីលនឹងអញ្ជើញមកបំពេញទស្សនកិច្ចនៅប្រទេសចិន
2023-03-18 14:27:44cri
Share with:

    លោកស្រី Hua Chunying  អ្នកនាំពាក្យក្រសួងការបរទេសចិនបានប្រកាសកាលពីថ្ងៃទី១៧ខែមីនាថា តបតាមការអញ្ជើញរបស់លោក Xi Jinping ប្រធានរដ្ឋចិន លោកLula ប្រធានាធិបតីប្រេស៊ីលនឹងអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសចិននៅថ្ងៃទី២៦ដល់ថ្ងៃទី៣១ខែមីនា ។

    ថ្ងៃទី១៧ខែមីនា លោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិនបានធ្វើជាអធិបតីក្នុងសន្និសីទសារព័ត៌មានជាប្រចាំ មានអ្នកសារព័ត៌មានលើកឡើងសំណួរថា  ប្រទេសចិនប្រកាសពីព័ត៌មានស្តីពីដំណើរទស្សនកិច្ចរបស់លោកLulaប្រធានាធិបតី ប្រេស៊ីលមកកាន់ប្រទេសចិន សូមសួរភាគីចិនមានទស្សនៈយ៉ាងណាចំពោះទំនាក់ទំនងរវាងចិននិងប្រេស៊ីល? តើលោកអាចណែនាំពីកិច្ចការរៀបចំនៃដំណើរទស្សនកិច្ចលើកនេះ និងការរំពឹងទុករបស់ប្រទេសចិនដែរឬទេ?

    ទាក់ទិននឹងរឿងនេះ លោក Wang Wenbin បានថ្លែងថា ប្រទេសចិននិងប្រេស៊ីលសុទ្ធតែជាប្រទេសកំពុងអភិវឌ្ឍន៍និងប្រទេសទីផ្សារថ្មីដ៏សំខាន់ ជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយទៅវិញទៅមក ។ ចាប់តាំងពីបង្កើតទំនាក់ទំនងការទូតអស់រយៈពេលកន្លះសតវត្សរ៍មក ទំនាក់ទំនងរវាងចិននិងប្រេស៊ីលបានរក្សាការអភិវឌ្ឍប្រកបដោយស្ថិរភាព ជាប់រហូត   កិច្ចសហប្រតិបត្តិការជាក់ស្តែងលើវិស័យនានាបានទទួលសមិទ្ធផលជាផ្លែផ្កា ជាច្រើនបានក្លាយជាគំរូនៃសាមគ្គីភាពកិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍរួមគ្នានៃ ប្រទេស  កំពុងអភិវឌ្ឍន៍ធំៗ។

    លោក Wang Wenbin បានថ្លែងទៀតថា ជឿជាក់ថាដំណើរទស្សនកិច្ចលើកនេះនឹងណែនាំនិងត្រួសត្រាយអនាគតថ្មីនៃទំនាក់ទំនងរវាងចិននិងប្រេស៊ីលក្នុងយុគសម័យថ្មីពីស្រទាប់ថ្នាក់ប្រមុខរដ្ឋ ជំរុញឱ្យទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយរវាងចិននិងប្រេស៊ីលឈានដល់កម្រិតថ្មីបន្ថែមទៀត សំដៅរួមចំណែកថ្មីក្នុងការជំរុញស្ថិរភាពនិងវិបុលភាពក្នុងតំបន់និងពិភពលោក៕ 

អ្នកបកប្រែ:李展精
ប្លុកពិសេស