-លោក Li Qiang នាយករដ្ឋមន្រ្តីនៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិនធ្វើជាអធិបតីក្នុងសន្និសីទពេញអង្គលើកទី១នៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិន។
-លោក Xi Jinping ប្រធានរដ្ឋចិននឹងទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសរុស្ស៊ី ក្រសួងការបរទេសចិនបង្ហាញថា ដំណើរទស្សនកិច្ចលើកនេះនឹងជាដំណើរមិត្តភាព កិច្ចសហប្រតិបត្តិការ និងសន្តិភាព។
-អ្នកនាំពាក្យក្រសួងការបរទេសចិនថ្លែងថា សហរដ្ឋអាមេរិក អង់គ្លេស និងអូស្ត្រាលីគួរតែបញ្ឈប់ការតម្កល់ផលប្រយោជន៍ផ្ទាល់ខ្លួនផ្នែកភូមិសាស្ត្រនយោបាយពីលើកាតព្វកិច្ចរបស់ខ្លួនស្តីពីការមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ។
-តំណាងរបស់ប្រទេសចិនបានតាំងនាមឱ្យប្រទេសជាង ៧០ ធ្វើសេចក្តីថ្លែងការណ៍រួមនៅក្រុមប្រឹក្សាសិទ្ធិមនុស្ស ដោយបានលើកឡើងនូវគំនិតផ្តួចផ្តើមច្បាស់លាស់ស្តីពីការអនុវត្ត«សេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស »។
-ធនាគារប្រជាជនចិនបានសម្រេចបញ្ចុះអត្រាប្រាក់បម្រុងកាតព្វកិច្ចនៃគ្រឹះស្ថានហិរញ្ញវត្ថុចាប់ពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣តទៅ។
-ក្នុងរយៈពេលពីរខែដំបូងនៃឆ្នាំ២០២៣នេះ ការកៀរគរទុនបរទេសរបស់ចិនបានកើនឡើង ៦,១% បើធៀបនឹងរយៈពេលដូចគ្នានាឆ្នាំ២០២២។