ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកXi Jinpingយកចិត្តទុកដាក់ចំពោះវប្បធម៌ចិន៖វិកិណ្ណដ្ឋានបុរេប្រវត្តិ
2023-03-17 15:52:35cri
Share with:

  

  វិកិណ្ណដ្ឋានWanshouyanក្រុងSanmingខេត្តFujian  មនុស្សជាតិពីបុរាណបានរស់នៅទីនេះកាលពី១៨.៥ម៉ឺនឆ្នាំមុន។

    ជាង២០ឆ្នាំមុន ដោយសារការជីករ៉ែនៃរោងចក្រដែកថែបSanming វិកិណ្ណដ្ឋានWanshouyanស្ថិតក្នុងសភាពត្រូវបំផ្លាញ។នៅក្នុងការជ្រើសរើស “បំផ្ទុះចោលឬអភិរក្ស” លោកXiJinpingជាអភិបាលស្តីទីខេត្តFujianបានផ្តល់អនុសាសន៍ឱ្យអភិរក្ស វិកិណ្ណដ្ឋានWanshouyanត្រូវបានសង្គ្រោះដោយជោគជ័យ។

    រីឯ រោងចក្រដែកថែបSanmingត្រូវបានយកចិត្តទុកដាក់ដោយលោកXiJinping ហើយផ្តោតលើការអភិវឌ្ឍក្នុងរយៈពេលយូរអង្វែង លោកបានលើកឡើងថា រោងចក្រដែកថែបSanmingអាចដើរតាមមាគ៌ាអភិវឌ្ឍជានិរន្តរភាព។រឿងរ៉ាវអំពីវិកិណ្ណដ្ឋានWanshouyanនិងរោងចក្រដែកថែបSanming ជាគំរូដ៏ល្អបំផុតសម្រាប់ការអភិរក្សវត្ថុបុរាណនិងការអភិវឌ្ឍផលិតកម្មក្នុងពេលតែមួយដែលលោកXiJinpingបានលើកឡើង។

    ធ្វើយ៉ាងម៉េចទើបអាចធ្វើឱ្យវិកិណ្ណដ្ឋានប្រវត្តិសាស្ត្រកាន់តែច្រើនមិនស្ថិតក្នុង “គ្រាស្លាប់ឬរស់”ដូចជាវិកិណ្ណដ្ឋានWanshouyan?ខែកញ្ញា ឆ្នាំ២០២០ ពេលធ្វើជាអធិបតីក្នុងកិច្ចប្រជុំពិភាក្សានៃការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន លោកXiJinpingបានលើកឡើងពីប្រព័ន្ធអភិរក្សវត្ថុបុរាណអចល័តនិងដាក់បញ្ចូលការអភិរក្សវត្ថុបុរាណក្នុងផែនការអភិវឌ្ឍន៍ដែនដី។

    លោកXiJinpingយល់ថា វត្ថុបុរាណជាមរតកដ៏មានតម្លៃដែលបានបន្សល់ទុកដោយដូនតាយើង គណៈកម្មការបក្សនិងរដ្ឋបាលគ្រប់ជាន់ថ្នាក់ត្រូវបង្កើនការគោរពចំពោះវត្ថុបុរាណនិងប្រវត្តិសាស្ត្រ បង្កើតគំនិតវិទ្យាសាស្ត្រស្តីពីការអភិរក្សវត្ថុបុរាណក៏ជាសមិទ្ធផលនយោបាយ ធ្វើការសម្របសម្រួលឱ្យបានល្អរវាងការអភិរក្សវត្ថុបុរាណនិងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម៕

អ្នកបកប្រែ:刘妍
ប្លុកពិសេស