ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អ្នកនាំពាក្យក្រសួងការពារជាតិចិនបញ្ជាក់ថា នឹងមិនទុកចន្លោះឱ្យកម្លាំងអបគមន៍ចង់ឱ្យតៃវ៉ាន់ឯករាជ្យធ្វើសកម្មភាពបំបែកបំបាក់នោះទេ
2023-03-17 14:55:03cri
Share with:


 

កាលពីថ្ងៃទី១៦ខែមីនា លោក Tan Kefei អ្នកនាំពាក្យក្រសួងការពារជាតិចិនបានឆ្លើយសំណួររបស់អ្នកសារព័ត៌មានអំពីបញ្ហាទាក់ទងនឹងយោធានាពេលកន្លងទៅនេះថា តៃវ៉ាន់គឺជាតៃវ៉ាន់របស់ចិន និងជាតៃវ៉ាន់របស់ប្រជាជនចិនទាំងមូល។កងទ័ពរំដោះប្រជាជនចិននឹងការពារយ៉ាងម៉ឺងម៉ាត់នូវអធិបតេយ្យភាពជាតិនិងបូរណភាពទឹកដីចិន និងមិនទុកចន្លោះឱ្យកម្លាំងអបគមន៍ចង់ឱ្យតៃវ៉ាន់ឯករាជ្យធ្វើសកម្មភាពបំបែកបំបាក់នោះទេ។ លោក Tan Kefei បានបន្តថា បច្ចុប្បន្ន ស្ថានភាពនៅច្រកសមុទ្រតៃវ៉ាន់មានភាពតានតឹងដដែល ដើមហេតុគឺដោយសារសកម្មជនគណបក្សប្រជាធិបតេយ្យរីកចម្រើនបានឃុបឃិតជាមួយកងកម្លាំងខាងក្រៅបង្ករឿងហេតុដើម្បីស្វែងរក "ឯករាជ្យ" ហើយបានទទូចឈរនៅជ្រុងម្ខាងដែលផ្ទុយនឹងផលប្រយោជន៍ជាមូលដ្ឋានរបស់ជនជាតិចិន។

 

លោក Tan Kefei បានសង្កត់ធ្ងន់ថា បញ្ហាតៃវ៉ាន់គឺជាកិច្ចការផ្ទៃក្នុងរបស់ចិនសុទ្ធសាធ ដែលជាស្នូលនៃផលប្រយោជន៍ស្នូលរបស់ចិន និងជាបន្ទាត់ក្រហមចម្បងដែលមិនអាចរំលងបានក្នុងទំនាក់ទំនងចិន-អាមេរិក។ ប្រទេសចិនប្រឆាំងយ៉ាងដាច់ខាតនូវរាល់ទម្រង់នៃការផ្លាស់ប្តូរផ្លូវការ និងការប្រាស្រ័យទាក់ទងផ្នែកយោធារវាងសហរដ្ឋអាមេរិកនិងតៃវ៉ាន់ ហើយប្រឆាំងយ៉ាងដាច់ខាតចំពោះការលើកកម្ពស់កម្រិតនៃទំនាក់ទំនងពិតប្រាកដរវាងសហរដ្ឋអាមេរិកនិងតៃវ៉ាន់ដោយសហរដ្ឋអាមេរិកធ្វើតាមរាល់ទម្រង់។

អ្នកបកប្រែ:马小青
ប្លុកពិសេស