ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រទេសចិនមានឆន្ទៈក្នុងការអភិវឌ្ឍទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការជាមួយប្រទេសទាំងអស់ជុំវិញពិភពលោក រួមទាំងប្រទេសហុងឌូរ៉ាស ដោយឈរលើគោលការណ៍ចិនតែមួយ
2023-03-17 15:21:58cri
Share with:

លោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានជាប្រចាំកាលពីថ្ងៃទី១៦ ខែមីនាថា ប្រទេសចិនមានឆន្ទៈក្នុងការអភិវឌ្ឍទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការជាមួយប្រទេសទាំងអស់ជុំវិញពិភពលោក ដែលរួមទាំងប្រទេសហុងឌូរ៉ាស ដោយឈរលើគោលការណ៍ចិនតែមួយ។

លោក Wang Wenbin បានបញ្ជាក់ថា គោលការណ៍ចិនតែមួយ គឺជាមូលដ្ឋាននយោបាយ និងលក្ខខណ្ឌទុកជាមុនសម្រាប់ប្រទេសចិនក្នុងការបង្កើតទំនាក់ទំនងការទូតជាមួយប្រទេសដទៃទៀតក្នុងពិភពលោក។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បន្ទាប់ពីប្រទេសប៉ាណាម៉ា អែលសាល់វ៉ាឌ័រ ដូមីនីកា នីការ៉ាហ្គា និងប្រទេសផ្សេងៗទៀតបានបង្កើតឬស្តារទំនាក់ទំនងការទូតជាមួយប្រទេសចិនជាបន្តបន្ទាប់ កិច្ចសហប្រតិបត្តិការជាក់ស្តែងទ្វេភាគីបានអភិវឌ្ឍយ៉ាងឆាប់រហ័សផងដែរ ដែលបានជំរុញប្រកបដោយប្រសិទ្ធភាពនូវការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមនៃប្រទេសពាក់ព័ន្ធ និងនាំមកនូវផលប្រយោជន៍ជាក់ស្តែងដល់ប្រជាជននៃប្រទេសនានា៕

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស