ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកប្រធានាធិបតីកូរ៉េខាងត្បូងធ្វើទស្សនកិច្ចនៅប្រទេសជប៉ុនម្តងទៀតបន្ទាប់ពីខកខានរយៈពេល ១២ ឆ្នាំកន្លងមក ក្រសួងការបរទេសចិនរំពឹងទុកថា ទំនាក់ទំនងជប៉ុន-កូរ៉េខាងត្បូងអាចវិវឌ្ឍទៅរកទិសដៅដែលមានអំណោយផលដល់សន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់
2023-03-17 14:50:52cri
Share with:

យោងតាមការផ្សាយដំណឹងឱ្យដឹងថា លោក Yoon Seok-yue ប្រធានាធិបតីកូរ៉េខាងត្បូង បានធ្វើដំណើរទៅបំពេញទស្សនកិច្ចនៅប្រទេសជប៉ុនកាលពីថ្ងៃទី ១៦ ខែមីនា ។ នេះជាដំណើរទស្សនកិច្ចលើកដំបូងនៅប្រទេសជប៉ុនរបស់ប្រធានាធិបតីកូរ៉េខាងត្បូងបន្ទាប់ពីខកខានរយៈពេល ១២ ឆ្នាំកន្លងមក។ ទាក់ទងនឹងករណីនេះ លោក Wang Wenbin  អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងនៅក្នុងសន្និសីទកាសែតជាប្រចាំកាលពីថ្ងៃទី១៦ ខែមីនាថា ប្រទេសចិន ជប៉ុន និងកូរ៉េខាងត្បូង គឺជាដៃគូសេដ្ឋកិច្ច និងពាណិជ្ជកម្មដ៏សំខាន់រវាងគ្នានិងគ្នា។ ការរួមគ្នាគាំពារភាពរលូននិងស្ថិរភាពនៃខ្សែសង្វាក់ឧស្សាហកម្មនិងផ្គត់ផ្គង់ក្នុងតំបន់និងពិភពលោក គឺសមស្របនឹងផលប្រយោជន៍រួមរបស់ភាគីទាំងបីនិងក្នុងតំបន់ ។ ប្រទេសចិនប្រឆាំងនឹងការបង្កើត"រង្វង់តូច"ដែលបិទជិតនិងផ្តាច់មុខរបស់ប្រទេសមួយចំនួនតូច  ហើយសង្ឃឹមថា ទំនាក់ទំនងជប៉ុន-កូរ៉េខាងត្បូងអាចវិវឌ្ឍទៅរកទិសដៅដែលមានអំណោយផលដល់សន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់។

អ្នកបកប្រែ:李庆莉
ប្លុកពិសេស