ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ជុំវិញករណីដែលចំនួនឧក្រិដ្ឋកម្មនៃការស្អប់ខ្ពើមនៅអាមេរិកបានកើនឡើង ក្រសួងការបរទេសចិនផ្តល់ដំបូន្មានចំពោះអាមេរិកថា៖ បញ្ហាសិទ្ធិមនុស្សនៅមិនឆ្ងាយប៉ុន្មានទេ គឺនៅចំពោះមុខហើយ
2023-03-17 15:09:28cri
Share with:

លោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិនបានឆ្លើយតបសំណួរនៅក្នុងសន្និសីទសារព័ត៌មានជាប្រចាំកាលពីថ្ងៃទី ១៦ ខែមីនាថា ប្រទេសចិនផ្តល់ដំបូន្មានចំពោះសហរដ្ឋអាមេរិកថា បញ្ហាសិទ្ធិមនុស្សនៅមិនឆ្ងាយប៉ុន្មានទេ គឺនៅចំពោះមុខហើយ។

គួររំលឹកថា តាមការផ្សាយដំណឹង  តាមទិន្នន័យដែលFBI សហរដ្ឋអាមេរិកបានប្រកាសនាពេលថ្មីៗនេះបង្ហាញថា  ចំនួនឧក្រិដ្ឋកម្មនៃការស្អប់ខ្ពើមនៅសហរដ្ឋអាមេរិកបានកើនឡើងពី ៨១២០ ករណីក្នុងឆ្នាំ ២០២០ ដល់ ៩០៦៥ករណីក្នុងឆ្នាំ ២០២១ ហើយចំនួនជនរងគ្រោះបានកើនឡើងដល់ ១២៤១១នាក់  គឺកើនឡើង ១១,៦% បើធៀបនឹងឆ្នាំមុន ដែលជា"កំណត់ត្រាខ្ពស់បំផុត" ។ ក្នុងនោះ ៦៤,៥ %នៃជនរងគ្រោះត្រូវបានកំណត់ជាគោលដៅក្នុងបទឧក្រិដ្ឋ ដោយសារពូជសាសន៍ ឬជាតិសាសន៍របស់ពួកគេ។

ជុំវិញករណីនេះ លោក Wang Wenbin បានចង្អុលបង្ហាញថា «អ្វីដែលរដ្ឋាភិបាលសហរដ្ឋអាមេរិកគួរតែធ្វើគឺត្រូវដោះស្រាយភ្លាមៗនូវបញ្ហាសិទ្ធិមនុស្សក្នុងស្រុកដែលកាន់តែធ្ងន់ធ្ងរឡើងៗ ដូចជាការរើសអើងជាតិសាសន៍ ឧក្រិដ្ឋកម្មនៃការស្អប់ខ្ពើម អំពើហិង្សាដោយអាវុធ និងឧក្រិដ្ឋកម្មគ្រឿងញៀនជាដើម និងឈប់ស្លៀកពាក់ជា"គ្រូបង្រៀនខាងសិទ្ធិមនុស្ស"ហើយនិយាយអំពីការគោរពនិងការការពារសិទ្ធិមនុស្ស»។

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស