ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Xi Jinping ប្រធានរដ្ឋចិននឹងទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសរុស្ស៊ី ក្រសួងការបរទេសចិនបង្ហាញថា ដំណើរទស្សនកិច្ចលើកនេះនឹងជាដំណើរមិត្តភាព កិច្ចសហប្រតិបត្តិការ និងសន្តិភាព
2023-03-17 17:19:22cri
Share with:


ថ្ងៃទី ១៧ ខែមីនា លោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិន បានធ្វើជាអធិបតីក្នុងសន្និសីទសារព័ត៌មានជាប្រចាំនៃក្រសួងការបរទេសចិន។ មានអ្នកយកព័ត៌មានបានសួរថា ៖ ប្រទេសចិនបានផ្សាយដំណឹងនៅថ្ងៃនេះថា លោក Xi Jinping ប្រធានរដ្ឋចិននឹងទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសរុស្ស៊ី សូមផ្តល់ព័ត៌មានលម្អិតស្តីពីការងារចាត់ចែងនៃដំណើរទស្សនកិច្ចនេះ ហើយតើចិនរំពឹងថានឹងសម្រេចគោលដៅអ្វីខ្លះតាមរយៈដំណើរទស្សនកិច្ចនេះ ?

លោក Wang Wenbin បានឆ្លើយតបថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ លោកប្រធានរដ្ឋចិនXi Jinping បានរក្សាការទៅមកយ៉ាងជិតស្និទ្ធជាមួយលោកប្រធានាធិបតីរុស្ស៊ី Putin ហើយបានដើរតាមផ្លូវដែលមានទំនុកចិត្តជាយុទ្ធសាស្រ្តរវាងប្រទេសធំៗ  និងមានកិច្ចសហប្រតិបត្តិការមេត្រីភាពរវាងប្រទេសជិតខាង ដែលបានបង្កើតនូវគំរូភាពថ្មីសម្រាប់ទំនាក់ទំនងអន្តរជាតិ។ ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសរុស្ស៊ី លោក Xi Jinping នឹងផ្លាស់ប្តូរមតិយោបល់យ៉ាងស៊ីជម្រៅជាមួយលោកប្រធានាធិបតី Putin ស្តីពីទំនាក់ទំនងទ្វេភាគី និងបញ្ហាសំខាន់ៗអន្តរជាតិនិងតំបន់ ដែលជាការយកចិត្តទុកដាក់រួមរបស់ភាគីទាំងពីរ ជំរុញការសម្របសម្រួលយុទ្ធសាស្ត្រ និងកិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងប្រទេសទាំងពីរ ក៏ដូចជាដាក់បញ្ចូលកម្លាំងចលករថ្មីទៅក្នុងការអភិវឌ្ឍទំនាក់ទំនងទ្វេភាគី។ ក្នុងនាមជាសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងជាប្រទេសសំខាន់ សារៈសំខាន់ និងឥទ្ធិពលនៃទំនាក់ទំនងចិន-រុស្ស៊ីបានហួសពីក្របខណ្ឌទ្វេភាគី។ដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសរុស្ស៊ីរបស់លោកប្រធានរដ្ឋចិន Xi Jinping នាពេលខាងមុខនេះ នឹងជាដំណើរមិត្តភាព កិច្ចសហប្រតិបត្តិការ និងសន្តិភាព។

អ្នកបកប្រែ:马小青
ប្លុកពិសេស