ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិនបង្ហាញថា បច្ចុប្បន្ន អ្វីដែលស្ថានការណ៍ឧបទ្វីបកូរ៉េត្រូវការនោះគឺពន្លត់ភ្លើងនិងបន្ថយកម្តៅ មិនមែនចាក់ប្រេងលើភ្លើងនោះទេ
2023-03-17 15:09:49cri
Share with:

មានការផ្សាយដំណឹងឱ្យដឹងថា កូរ៉េខាងជើងបានបាញ់បង្ហោះមីស៊ីលផ្លោងចំពោះលំហសមុទ្រភាគខាងកើត ។ ទាក់ទងនឹងរឿងនេះ លោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិនបានឆ្លើយសំណួរពាក់ព័ន្ធកាលពីថ្ងៃទី១៦ខែមីនាថា ពេលថ្មីៗនេះ សហរដ្ឋអាមេរិកជាដើមបានបន្តធ្វើសមយុទ្ធយោធាចម្រុះទ្រង់ទ្រាយធំក្នុងតំបន់ បន្តបង្កើនការប្រើអាវុធយុទ្ធសាស្រ្ត  ព្រមនិងផ្ទេរនាវាមុជទឹកនុយក្លេអ៊ែរឱ្យប្រទេសផ្សេងៗ  ផលប៉ះពាល់អវិជ្ជមាននៃសកម្មភាពខាងលើចំពោះស្ថានការណ៍ឧបទ្វីបកូរ៉េគឺគួរឱ្យព្រួយបារម្ភណាស់។

 លោក Wang Wenbin បានគូសបញ្ជាក់ថា  បច្ចុប្បន្ន អ្វីដែលស្ថានការណ៍ឧបទ្វីបកូរ៉េត្រូវការនោះគឺពន្លត់ភ្លើងនិងបន្ថយកម្តៅ មិនមែនចាក់ប្រេងលើភ្លើងនោះទេ។ ភាគីពាក់ព័ន្ធគួរតែប្រកាន់ខ្ជាប់នូវទិសដៅនៃការដោះស្រាយបញ្ហាតាមវិធីនយោបាយ ដើរតាមផ្លូវបន្ធូរបន្ថយជម្លោះនិងធ្វើការចរចាឡើងវិញ៕

អ្នកបកប្រែ:李展精
ប្លុកពិសេស