ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រទេសចិនដាក់ចេញនូវគោលនយោបាយ និងវិធានការលើវិស័យចំនួន ១៥ ដើម្បីជំរុញការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់នៃតំបន់សហប្រតិបត្តិការសេដ្ឋកិច្ចតាមព្រំដែននិងការឆ្លងដែន
2023-03-17 15:10:13cri
Share with:

កាលពីថ្ងៃទី១៦ខែមីនា អ្នកសារព័ត៌មានទទួលបានដំណឹងពីក្រសួងពាណិជ្ជកម្មចិនឱ្យដឹងថា នាពេលថ្មីៗនេះ ក្រសួងការបរទេសចិននិងស្ថាប័នរដ្ឋចំនួន ១៦ ផ្សេងទៀតបានរួមគ្នាចេញសេចក្តីជូនដំណឹងមួយ ដើម្បីផ្តោតលើការជំរុញការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់នៃតំបន់សហប្រតិបត្តិការសេដ្ឋកិច្ចតាមព្រំដែននិងការឆ្លងដែន ដែលបានកំណត់គោលនយោបាយនិងវិធានការ ៥ ប្រភេទលើវិស័យចំនួន ១៥ ពោលគឺ៖ ទីមួយ ធ្វើឱ្យសុក្រឹតភាពនូវនិម្មាបនកម្មនិងតួនាទី ។ ទីពីរ ពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការអន្តរជាតិ ។ ទីបី គាំទ្រការអភិវឌ្ឍប្រកបដោយនវានុវត្តន៍នៃឧស្សាហកម្ម ។ ទីបួន គឺការបង្កើនប្រសិទ្ធភាពនៃការផ្តល់វិធានការសំខាន់ៗ រួមទាំងការសម្របសម្រួលការគាំទ្រខាងធនធានហិរញ្ញវត្ថុផ្សេងៗ ការបង្កើនការគាំទ្រផ្នែកហិរញ្ញវត្ថុ ការកែលម្អការប្រើដីធ្លីនិងថាមពល។ល។ ទីប្រាំ គឺការកែលម្អប្រព័ន្ធនិងយន្តការ៕

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស