ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Qin Gang រដ្ឋមន្ត្រីការបរទេសចិនជួបសន្ទនាតាមទូរស័ព្ទជាមួយលោក kuleba រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន
2023-03-17 14:49:57cri
Share with:

កាលពីថ្ងៃទី ១៦ ខែមីនា លោក Qin Gang សមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋ  និងជារដ្ឋមន្ត្រីការបរទេសចិន បានជួបសន្ទនាតាមទូរស័ព្ទជាមួយលោក Kuleba រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន ។

ក្នុងកិច្ចសន្ទនា លោក Qin Gang បានថ្លែងថា ចាប់តាំងពីបង្កើតទំនាក់ទំនងការទូតកាលពី ៣១ ឆ្នាំមុនមក ទំនាក់ទំនងរវាងចិននិងអ៊ុយក្រែនបានរក្សានិន្នាការអភិវឌ្ឍទៅមុខ ។ ប្រទេសចិនមានឆន្ទៈក្នុងការរួមសហការជាមួយប្រទេសអ៊ុយក្រែន ដើម្បីរួមគ្នាជំរុញឱ្យទំនាក់ទំនងរវាងប្រទេសទាំងពីរបន្តវិវឌ្ឍរីកចម្រើនទៅមុខប្រកបដោយស្ថិរភាពជាមួយនឹងទស្សនៈវិស័យរយៈពេលវែង។

លោក Kuleba បានឆ្លើយតបថា ប្រទេសចិនមិនត្រឹមតែជាដៃគូសហប្រតិបត្តិការដ៏សំខាន់របស់អ៊ុយក្រែនប៉ុណ្ណោះទេ ថែមទាំងជាប្រទេសធំដ៏សំខាន់មិនអាចខ្វះបានក្នុងកិច្ចការអន្តរជាតិផងដែរ ។

ដោយឡែក លោក Kuleba បានរៀបរាប់សង្ខេបអំពីស្ថានភាពចុងក្រោយនៃវិបត្តិអ៊ុយក្រែន និងការរំពឹងទុកនៃកិច្ចចរចាសន្តិភាព ។ លោក Qin Gang បានផ្តោតលើ "សំណើ៤គួរ" ដែលលើកឡើងដោយលោក Xi Jinping ប្រធានរដ្ឋចិន ព្រមទាំងគូសបញ្ជាក់ថា ជានិច្ចកាល ប្រទេសចិនតែងតែប្រកាន់ខ្ជាប់នូវគោលជំហរសត្យានុម័តនិងយុត្តិធម៌លើបញ្ហាអ៊ុយក្រែន ធ្វើកិច្ចខិតខំប្រឹងប្រែងដើម្បីជួយសម្រុះសម្រួលឱ្យមានសន្តិភាពនិងជំរុញឱ្យឈានដល់កិច្ចចរចាសន្តិភាព ក៏ដូចជាបានអំពាវនាវឱ្យសហគមន៍អន្តរជាតិបង្កលក្ខខណ្ឌដែលមានអំណោយផលដល់ការចរចាសន្តិភាព ។

អ្នកបកប្រែ:李庆莉
ប្លុកពិសេស