ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Xi Jinping បានលើកឡើងនូវការគិតគូរថ្មីអំពីការជំរុញទំនើបកម្មសង្គមមនុស្សជាតិនិងគំនិតផ្តួចផ្តើមអរិយធម៌សកល
2023-03-17 12:27:25cri
Share with:


     ថ្ងៃទី១៥ ខែមីនា ពេលថ្លែងក្នុងកិច្ចសន្ទនាជាន់ខ្ពស់រវាងបក្សកុម្មុយនីស្តចិននិងគណបក្សនយោបាយពិភពលោក   លោក Xi Jinping មេដឹកនាំកំពូលប្រទេសចិនបានលើកឡើងនូវការគិតគូរថ្មីអំពីការជំរុញទំនើបកម្មសង្គមមនុស្សជាតិនិងគំនិតផ្តួចផ្តើមអរិយធម៌សកល។

 

តើយើងត្រូវការទំនើបកម្មបែបណា?

       បែកខ្ញែកគ្នាឬវិបុលភាពរួមគ្នា?ម្កល់អរិយធម៌ខាងសម្ភារៈជាសំខាន់ ឬអរិយធម៌ខាងសម្ភារៈនិងអរិយធម៌ខាងស្មារតីចុះសម្រុងគ្នា?    គឺអភិវឌ្ឍន៍ដោយប្រើធនធានឱ្យអស់រលីង ឬមនុស្សជាតិនិងធម្មជាតិរួមរស់ជាមួយគ្នាដោយសុខដុមរមនា?    ប្រកួតប្រជែងគ្នាតាមនយោបាយបូកសូន្យឬសហប្រតិបត្តិការនិងឈ្នះ-ឈ្នះ? តើត្រូវអភិវឌ្ឍតាមរបៀបថតចម្លងទាំងស្រុងពីប្រទេសផ្សេង ឬអភិវឌ្ឍដោយម្ចាស់ការដោយឈរលើសភាពការណ៍ជាតិរបស់ខ្លួន?

     ទាក់ទិននឹងសំណួរខាងលើ  លោក Xi Jinping បានលើកឡើងនូវការផ្តួចផ្តើមចំនួន៥ ចំណុចក្នុងកិច្ចសន្ទនាលើកនេះ ពោលគឺ   លក្ខណៈប្រជាជននៃទិសដៅធ្វើទំនើបកម្ម  ភាពចម្រុះបែបនៃមាគ៌ា   និរន្តរភាពនៃដំណើរការ   សមិទ្ធផលអាចទទួលបានជាទូទៅ  និងភាពរឹងមាំនៃការដឹកនាំ។ក្នុងនោះ “ការម្កល់ទុកប្រជាជនជាសំខាន់”   ជាគំនិតស្នូលនៃទស្សនធ្វើអភិបាលកិច្ចជាតិរបស់លោក Xi Jinping     គោលដៅកសាងប្រទេសទំនើបគឺដើម្បីឱ្យប្រជាជនទទួលបានជីវភាពរស់នៅដ៏ល្អបវរ។  “ សមិទ្ធផលអាចទទួលបានជាទូទៅ   ” បានបង្ហាញពីទស្សនៈគំនិតស្តីពីសហគមន៍រួមវាសនានៃមនុស្សជាតិរបស់លោក Xi Jinping     លោកបានប្រៀបធៀបក្នុងកិច្ចសន្ទនាថា    ប្រទេសណាមួយក្តី ការស្វែងរកទំនើបកម្មរបស់ប្រទេស  ត្រូវដើរតាមមាគ៌ាដែលកសាងរួមគ្នា ចែករំលែករួមគ្នានិងឈ្នះ-ឈ្នះ   ។ ប្រទេសដែលដើរនៅជួរមុខគួរជួយប្រទេសដទៃធ្វើការអភិវឌ្ឍដោយចិត្តស្មោះ ។ ការផ្លុំពន្លត់ចង្កៀងរបស់អ្នកដទៃ  ពុំអាចឱ្យចង្កៀងរបស់ខ្លួនកាន់តែភ្លឺជាងមុនទេ, ការរារាំងផ្លូវរបស់អ្នកដទៃ ក៏មិនអាចឱ្យ ខ្លួនឯងធ្វើដំណើរកាន់តែវែងឆ្ងាយនោះដែរ។

ក្នុងកិច្ចសន្ទនានេះ លោក Xi Jinping បានពន្យល់ម្តងទៀតអំពីទំនើបកម្មតាមបែបផែនចិន។លោកបាននិយាយថា ការធ្វើទំនើបកម្មតាមបែបផែនចិន ជាការធ្វើទំនើបកម្មដែលគ្របដណ្តប់លើទ្រង់ទ្រាយប្រជាជនដ៏ធំសម្បើម ដែលប្រជាជនទាំងមូលសុទ្ធតែទទួលបានជីវភាពរស់នៅប្រកបដោយវិបុលភាព ដែលអរិយធម៌ខាងសម្ភារៈនិងអរិយធម៌ខាងស្មារតីចុះសម្រុងគ្នា   ដែលមនុស្សជាតិនិងធម្មជាតិរួមរស់នៅដោយសុខដុមរមនា និងជាការធ្វើទំនើបកម្មដែលដើរតាមមាគ៌ាអភិវឌ្ឍន៍ដោយសន្តិវិធី ។    ទំនើបកម្មតាមបែបផែនចិនឈរលើសភាពការណ៍ជាតិផង ហើយសិក្សារៀនសូត្របទពិសោធន៍របស់គ្រប់ប្រទេសផង ,  ដែលជាការបន្តវេននូវប្រវត្តិសាស្ត្រនិងវប្បធម៌ ផង  បានសម្រួលអរិយធម៌យុគសម័យថ្មីផង,   ផ្តល់នូវផលប្រយោជន៍ដល់ប្រជាជនចិនហើយជំរុញការអភិវឌ្ឍរួមនៃសកលលោក  ,   គឺជាមាគ៌ាល្អធំទូលាយសម្រាប់ចិនកសាងជាតិកាន់តែខ្លាំងក្លាដែលអាចស្តាប្រជាជាតិឱ្យមានភាពរុងរឿងឡើងវិញ  ក៏ជាមាគ៌ាដ៏ចាំបាច់សម្រាប់ប្រទេសចិនរុករកការវិវឌ្ឍរីកចម្រើនរបស់មនុស្សជាតិ និងជំរុញឱ្យពិភពលោកមានភាពសុខសាន្តត្រាណ។

           ការធ្វើទំនើបកម្មតាមបែបផែនចិនបានក្លាយជាការបង្ហាញរួមនៃគំនិតធ្វើអភិបាលកិច្ចជាតិរបស់លោក Xi Jinping


តើខ្លឹមសារនៃគំនិតផ្តួចផ្តើមអរិយធម៌សកលដែលលើកឡើងដោយលោក Xi Jinping  គឺអ្វី?

         ក្នុងកិច្ចសន្ទនានេះ លោក Xi Jinping បានលើកឡើងនូវ  “ គំនិតផ្តួចផ្តើមអរិយធម៌សកល “ជាលើកទីមួយ។ នេះជាផលិតផលសាធារណៈអន្តរជាតិមួយទៀតរបស់លោកបន្ទាប់ពី “គំនិតផ្តួចផ្តើមអភិវឌ្ឍជាសកល” ដែលលោកបានលើកឡើងកាលពីខែកញ្ញាឆ្នាំ ២០២១ និង “គំនិតផ្តួចផ្តើមសន្តិភាពជាសកល” ដែលលោកបានលើកឡើងកាលពីខែមេសាឆ្នាំ២០២២

         “ គំនិតផ្តួចផ្តើមអរិយធម៌សកល “ដែលលោក Xi Jinping បានលើកឡើងរួមមាន៖ រួមគ្នាអំពាវនាវឱ្យគោរពភាពចម្រុះនៃអរិយធម៌សកល,   រួមគ្នាអំពាវនាវឱ្យផ្សព្វផ្សាយនូវគុណតម្លៃរួមនៃមនុស្សជាតិ  ,   រួមគ្នាអំពាវនាវឱ្យយកចិត្តទុកដាក់លើការបន្តអរិយធម៌និងការច្នៃប្រឌិតថ្មី , រួមគ្នាអំពាវនាវឱ្យ បង្កើនការផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការមនុស្សជាតិនៃអន្តរជាតិ។

លោក Xi Jinping បានលើកឡើងថា អរិយធម៌ខុសៗគ្នារួមរស់នៅដោយបរិយាបន្ន ផ្លាស់ប្តូរបទពិសោធន៍ និងរៀនសូត្រពីគ្នាទៅវិញទៅមក ដែលបានដើរតួនាទីមិនអាចជំនួសបានក្នុងការជំរុញដំណើរការទំនើបកម្មមនុស្សជាតិ និងភាពរុងរឿងនៃឧទ្យានផ្កាចម្រុះនៃអរិយធម៌ពិភពលោក។

ទាំងនេះជាទស្សនៈគំនិតដែលលោក Xi Jinping បានប្រកាន់ខ្ជាប់ជារហូតមក។ កាលពីខែមីនាឆ្នាំ២០១៤  ពេលថ្លែងសុន្ទរកថានៅពេលអញ្ជើញបំពេញទស្សនកិច្ចនៅអង្គការយូណេស្កូលោកបានបញ្ជាក់ថា ៖ «យើងត្រូវជំរុញឱ្យអរិយធម៌ខុសៗគ្នាគោរពរាប់អានគ្នា  រស់នៅយ៉ាងសុខដុមរមនា ដើម្បីឱ្យការផ្លាស់ប្តូរនិងការរៀនសូត្រគ្នារវាងអរិយធម៌ក្លាយជាស្ពានបង្កើនចំណងមិត្តភាពរវាងប្រជាជនបណ្តាប្រទេស ក្លាយជាកម្លាំងចលករនៃការរីកចម្រើនរបស់សង្គមមនុស្សជាតិ និងក្លាយជាចំណងសន្តិភាពនៃពិភពលោក។»

អរិយធម៌នឹងកាន់តែចម្រុះពណ៌តាមរយៈការផ្លាស់ប្តូររវាងគ្នា អរិយធម៌នឹងកាន់តែសម្បូរបែបតាមរយៈការសិក្សារៀនសូត្រពីគ្នាទៅវិញទៅមក ។  ការធ្វើទំនើបកម្មតាមបែបផែនចិន ជារបៀបថ្មីនៃអរិយធម៌មនុស្សជាតិ តាមរយៈការផ្លាស់ប្តូររវាងអរិយធម៌ដទៃលើពិភពលោក ដែលចាំបាច់នឹងធ្វើឱ្យឧទ្យានផ្កាចម្រុះនៃអរិយធម៌ពិភពលោកកាន់តែត្រចះត្រចង់ជាមិនខាន៕

អ្នកបកប្រែ:邓倩
ប្លុកពិសេស