ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិនថ្លែងអំពីហេតុការណ៍ផ្ទុះបំពង់បង្ហូរឧស្ម័នធម្មជាតិ Nord Stream ម្តងទៀតថា ត្រូវតែពន្លឿនដំណើរការស៊ើបអង្កេត
2023-03-16 15:12:34cri
Share with:

    លោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងក្នុងខណៈពេលឆ្លើយ សំណួរអំពីហេតុការណ៍ផ្ទុះបំពង់បង្ហូរឧស្ម័នធម្មជាតិ Nord Stream កាលពីថ្ងៃទី១៥ខែមីនា ថា វាមានការចាំបាប់ណាស់ក្នុងការធ្វើស៊ើបអង្កេតប្រកបដោយសត្យានុម័ត យុត្តិធម៌និងឯកទេសចំពោះរឿងនេះ ព្រមទាំងដេញដោលរកទំនួលខុសត្រូវពាក់ព័ន្ធ  ត្រូវតែពន្លឿនដំណើរការស៊ើបអង្កេតដើម្បីរកឃើញការពិតក្នុងពេលឆាប់ៗ។

    ប៉ុន្មានថ្ងៃកន្លងទៅនេះ មានប្រព័ន្ធសារព័ត៌មានជាច្រើនបានដកស្រង់ការស៊ើបការណ៍ផ្លូវរដ្ឋរបស់សហរដ្ឋអាមេរិកថា  ហេតុការណ៍ផ្ទុះបំពង់បង្ហូរឧស្ម័នធម្មជាតិ Nord Stream គឺបង្កឡើងដោយក្រុមគាំទ្រអ៊ុយក្រែន  ។ ពេលថ្មីៗនេះ ភាគីរុស្ស៊ីបានអំពាវនាវឱ្យក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិអនុម័តជាបន្ទាន់លើសេចក្តីសម្រេចចិត្តមួយ  និងបង្កើតគណៈកម្មការស៊ើបអង្កេតអន្តរជាតិស្តីពីករណីបំផ្ទុះបំពង់បង្ហូរឧស្ម័នធម្មជាតិ Nord Stream

អ្នកបកប្រែ:李展精
ប្លុកពិសេស