ក្រុមទេសចរចិនដែលមានសមាជិកចំនួន ១២០ នាក់បានទៅដល់ប្រទេសវៀតណាមនៅរសៀលថ្ងៃទី ១៥ខែមីនា នេះជាក្រុមទេសចរចិនដំបូងបង្អស់ដែលទៅដល់ប្រទេសវៀតណាមតាមច្រកចេញចូលដែនផ្លូវគោកបន្ទាប់ពីប្រទេសចិនបានសាកល្បងឱ្យប្រជាពលរដ្ឋទៅធ្វើទេសចរណ៍ជាក្រុមនៅបរទេស។
នៅច្រកចេញចូលដែនមិត្តភាពខេត្តTỉnh Lạng Sơn ប្រទេសវៀតណាម ប្រជាជនក្នុងតំបន់បានសម្តែងម៉ុងសាយ ដើម្បីស្វាគមន៍ភ្ញៀវទេសចរចិន។
អគ្គនាយករងនៃអគ្គនាយកដ្ឋានទេសចរណ៍នៃក្រសួងវប្បធម៌ កីឡា និងទេសចរណ៍វៀតណាមបានប្រាប់អ្នកសារព័ត៌មានថា កិច្ចសហប្រតិបត្តិការទេសចរណ៍គឺជាវិស័យសំខាន់មួយនៃកិច្ចសហប្រតិបត្តិការរវាងចិននិងវៀតណាម។ មុខរបរទេសចរណ៍គឺជាសសរទ្រូងដ៏សំខាន់នៃសេដ្ឋកិច្ចរបស់ប្រទេសវៀតណាម ហើយការវិលត្រឡប់មកវិញនៃភ្ញៀវទេសចរចិននឹងដាក់បញ្ចូលកម្លាំងចលករយ៉ាងខ្លាំងក្លាដល់ការងើបឡើងវិញនៃសេដ្ឋកិច្ចរបស់ប្រទេសវៀតណាម។