ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

រដ្ឋមន្ត្រីការពារជាតិរុស្ស៊ីជួបសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិកជុំវិញករណីធ្លាក់យន្តហោះគ្មានមនុស្សបើករបស់អាមេរិកនៅសមុទ្រខ្មៅ
2023-03-16 14:10:56cri
Share with:

នៅល្ងាចថ្ងៃទី ១៥ ខែមីនា គេហទំព័ររបស់ក្រសួងការពារជាតិរុស្ស៊ីបានចេញផ្សាយដំណឹងឱ្យដឹងថា តបតាមសំណើរបស់ភាគីអាមេរិក លោកShoigu រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី បានជួបសន្ទនាតាមទូរស័ព្ទជាមួយលោក Austin រដ្ឋមន្ត្រីការពារជាតិអាមេរិកនាថ្ងៃដដែល ដើម្បីផ្លាស់ប្តូរមតិយោបល់អំពីដំណើរដើមទងនៃការធ្លាក់យន្តហោះគ្មានមនុស្សបើករបស់អាមេរិកនៅសមុទ្រខ្មៅកាលពីថ្ងៃទី១៤ ខែមីនា ។

យោងតាមការផ្សាយដំណឹងនេះឱ្យដឹងថា ក្នុងកិច្ចជំនួប លោក Shoigu បានបញ្ជាក់ថា មូលហេតុនៃការកើតមានឧបទ្ទវហេតុនេះគឺដោយសារតែសហរដ្ឋអាមេរិកមិនគោរពតាមបទប្បញ្ញត្តិពាក់ព័ន្ធដែលរុស្ស៊ីបានប្រកាសបង្កើតតំបន់ហាមហោះហើរនៅពេលធ្វើប្រតិបត្តិការយោធាពិសេស ព្រមទាំងបង្កើនសកម្មភាពស៊ើបការណ៍ដែលប៉ះពាល់ដល់ផលប្រយោជន៍របស់រុស្ស៊ី ។ ការដែលយន្តហោះគ្មានមនុស្សបើកយុទ្ធសាស្ត្ររបស់អាមេរិកហោះហើរលើលំហអាកាសតាមឆ្នេរសមុទ្រ Crimea គឺមានលក្ខណៈបង្កហេតុ ដែលនឹងរុញច្រានឱ្យស្ថានការណ៍នៅក្នុងតំបន់សមុទ្រខ្មៅកាន់តែតានតឹង ។ ដោយឡែក ភាគីរុស្ស៊ីមិនចាប់អារម្មណ៍ចំពោះការវិវត្តនៃស្ថានការណ៍មួយនេះទេ ប៉ុន្តែនឹងបន្តចាត់វិធានការឆ្លើយតបចំពោះរាល់សកម្មភាពបង្កហេតុទាំងអស់ ។

អ្នកបកប្រែ:李庆莉
ប្លុកពិសេស