ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអញ្ជើញចូលរួមកិច្ចសន្ទនាជាន់ខ្ពស់រវាងបក្សកុម្មុយនីស្តចិននិងគណបក្សនយោបាយពិភពលោកព្រមទាំងថ្លែងសុន្ទរកថាគន្លឹះ
2023-03-16 11:49:53cri
Share with:

     លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជាប្រធានរដ្ឋចិនបានអញ្ជើញចូលរួមកិច្ចសន្ទនាជាន់ខ្ពស់រវាងបក្សកុម្មុយនីស្តចិននិងគណបក្សនយោបាយពិភពលោកនៅក្រុងប៉េកាំងកាលពីថ្ងៃទី១៥ខែមីនាព្រមទាំងថ្លែងសុន្ទរកថាគន្លឹះក្រោមប្រធានបទ «ពួតដៃគ្នាដើរតាមផ្លូវទំនើបកម្ម»។

    លោក Xi Jinping បានគូសបញ្ជាក់ថា  បច្ចុប្បន្នប្រទេសនានាមានអនាគតនិងជោគវាសនាតភ្ជាប់គ្នាយ៉ាងស្អិតល្មួត អរិយធម៌ខុសៗគ្នាមានភាពបរិយាប័ន្ននិងមានសុខដុមនីយកម្មបានផ្លាស់ប្តូរនិងរៀនសូត្រពីគ្នាទៅវិញទៅមក ដែលបានដើរតួនាទីមិនអាចជំនួសបានក្នុងការជំរុញដំណើរធ្វើទំនើបកម្មសង្គមរបស់មនុស្សជាតិនិងធ្វើឱ្យអរិយធម៌សកលលោកមានភាពសម្បូរបែប។ ពេលនេះ ខ្ញុំសូមលើកឡើងនូវគំនិតផ្តួចផ្តើមអរិយធម៌សកល។

     លោកបានគូសបញ្ជាក់ថា ប្រឈមមុខនឹងសំណួរមួយចំនួនស្តីពីការធ្វើទំនើបកម្មក្នុងនាមជាកម្លាំងដ៏សំខាន់សម្រាប់ដឹកនាំនិងជំរុញដំណើរធ្វើទំនើបកម្ម គណបក្សនយោបាយមានទំនួលខុសត្រូវធ្វើការឆ្លើយតប ។ បក្សកុម្មុយនីស្តចិបានតភ្ជាប់ជោគវាសនារបស់ខ្លួនជាមួយជោគវាសនារបស់ប្រជាជននៃបណ្តាប្រទេសនានាយ៉ាងស្អិតល្មួតជាប់រហូត ខិតខំប្រឹងប្រែងផ្តល់កាលានុវត្តភាពថ្មីចំពោះការអភិវឌ្ឍពិភពលោកតាមរយៈសមិទ្ធផលថ្មីនៃការធ្វើទំនើបកម្មតាមបែបផែនចិន ផ្តល់កម្លាំងចលករថ្មីដល់ការស្វែងរកផ្លូវទំនើបកម្មរបស់មនុស្សជាតិ ក៏ដូចជាដើរតួនាទីថ្មីចំពោះនវានុវត្តន៍ទ្រឹស្តីនិងការអនុវត្តជាក់ស្តែងនៃការធ្វើទំនើបកម្មសង្គមមនុស្សជាតិ៕

អ្នកបកប្រែ:李展精
ប្លុកពិសេស