ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ការិយាល័យព័ត៌មានរបស់ក្រុមប្រឹក្សាកិច្ចការរដ្ឋចិនចេញផ្សាយសៀវភៅស"ការគ្រប់គ្រងបណ្តាញអ៊ីនធើណែតតាមផ្លូវច្បាប់របស់ប្រទេសចិនក្នុងយុគសម័យថ្មី"
2023-03-16 15:32:31cri
Share with:

នៅថ្ងៃទី ១៦ ខែមីនា ការិយាល័យព័ត៌មានរបស់ក្រុមប្រឹក្សាកិច្ចការរដ្ឋចិនបានចេញផ្សាយសៀវភៅស "ការគ្រប់គ្រងបណ្តាញអ៊ីនធើណែតតាមផ្លូវច្បាប់របស់ប្រទេសចិនក្នុងយុគសម័យថ្មី" ដែលបង្ហាញដោយគ្រប់ជ្រុងជ្រោយអំពីស្ថានភាពនៃការគ្រប់គ្រងបណ្តាញអ៊ីនធើណែតតាមផ្លូវច្បាប់របស់ប្រទេសចិន និងចែករំលែកបទពិសោធនិងវិធីសាស្រ្តរបស់ប្រទេសចិនក្នុងការគ្រប់គ្រងបណ្តាញអ៊ីនធើណែត។

សៀវភៅសបានចែងថា ក្នុងដំណើរថ្មីនៃការកសាងប្រទេសសង្គមនិយមទំនើបដោយគ្រប់ជ្រុងជ្រោយ ប្រទេសចិននឹងប្រកាន់ខ្ជាប់ជានិច្ចនូវគោលគំនិតអំពីនីតិរដ្ឋនិងគ្រប់គ្រងបណ្តាញអ៊ីនធើណែតតាមច្បាប់ដោយគ្រប់ជ្រុងជ្រោយ ជំរុញឱ្យអ៊ីនធើណែតដំណើរការប្រកបដោយសណ្តាប់ធ្នាប់និងមិនរងការបំពុល ក៏ដូចជាប្រើអំណាចច្បាប់ដើម្បីគាំពារប្រទេសចិនឌីជីថលឱ្យមានការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ សំដៅផ្តល់ការធានាផ្នែកច្បាប់យ៉ាងរឹងមាំដល់ការកសាងប្រទេសខ្លាំងផ្នែកបណ្តាញអ៊ីនធើណែត។ ប្រទេសចិនមានឆន្ទៈរួមសហការជាមួយសហគមន៍អន្តរជាតិដើម្បីអនុវត្តគោលគំនិតអំពីអភិបាលកិច្ចសកលដែលពិគ្រោះពិភាក្សាគ្នា កសាងជាមួយគ្នា និងចែករំលែកគ្នា រួមគ្នាជំរុញដំណើរនីតិកម្មនៃអភិបាលកិច្ចបណ្តាញអ៊ីនធើណែតសកល និងធ្វើឱ្យការអភិវឌ្ឍអរិយធម៌ឌីជីថលផ្តល់ផលប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងអស់ ដើម្បីពួតដៃគ្នាកសាងសហគមន៍រួមវាសនាផ្នែកអ៊ីនធើណែត និងរួមគ្នាត្រួសត្រាយអនាគតដ៏ល្អបវររបស់មនុស្សជាតិ៕

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស