ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិនបង្ហាញថា៖ អ្វីដែលគេហៅថាកិច្ចប្រជុំកំពូលប្រជាធិបតេយ្យតាមពិតគឺការប្រឆាំងនឹងលទ្ធិប្រជាធិបតេយ្យ!
2023-03-16 14:24:03cri
Share with:


 

យោងតាមការផ្សាយដំណឹងឱ្យដឹងថា លោក Joe Biden ប្រធានាធិបតីសហរដ្ឋអាមេរិក បានផ្ញើលិខិតអញ្ជើញមេដឹកនាំនៃប្រទេសពាក់ព័ន្ធដើម្បីចូលរួមជាអធិបតីក្នុងកិច្ចប្រជុំកំពូលលើកទីពីរនៃ "កិច្ចប្រជុំកំពូលប្រជាធិបតេយ្យ " ដែលនឹងធ្វើឡើងនៅចុងខែមីនានេះ។លោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងនៅពេលឆ្លើយសំណួររបស់អ្នកសារព័ត៌មាននៅក្នុងសន្និសីទកាសែតជាប្រចាំកាលពីថ្ងៃទី ១៥ខែមីនាថា អ្វីដែលគេហៅថា "កិច្ចប្រជុំកំពូលប្រជាធិបតេយ្យ" នេះតាមពិតគឺការប្រឆាំងនឹងលទ្ធិប្រជាធិបតេយ្យ។ កាលពីជាងមួយឆ្នាំមុន សហរដ្ឋអាមេរិកបានបើកធ្វើអ្វីដែលគេហៅថា "កិច្ចប្រជុំកំពូលប្រជាធិបតេយ្យ " ក្រោមពាក្យស្លោក "លទ្ធិប្រជាធិបតេយ្យ" ដោយបានគូសបន្ទាត់តាមមនោគមវិជ្ជា និងបង្កភាពបែកបាក់គ្នានៅលើពិភពលោកដោយក្លាយជាល្បែងប្រមាថ និងជាន់ឈ្លីស្មារតីប្រជាធិបតេយ្យ វាឆ្លុះបញ្ចាំងយ៉ាងពេញលេញនូវ "លទ្ធិប្រជាធិបតេយ្យក្លែងក្លាយ និងអនុត្តរភាពពិតប្រាកដ"របស់អាមេរិក ដែលត្រូវបានប្រទេសជាច្រើនរិះគន់និងប្រឆាំង។

អ្នកបកប្រែ:马小青
ប្លុកពិសេស