ចាប់ពីថ្ងៃទី ១៥ ខែមីនានេះតទៅ កំណាត់ផ្លូវដែកឡាវ នៃផ្លូវដែកចិន-ឡាវ បានដាក់ឱ្យដំណើរការជាផ្លូវការនូវប្រព័ន្ធលក់សំបុត្រតាមអ៊ីនធឺណែតនិងតាមកម្មវិធីទូរស័ព្ទ ដែលជាការបញ្ជាក់ថា ផ្លូវដែកចិន-ឡាវទាំងមូលបានឈានចូលយុគសម័យនៃការលក់សំបុត្រតាមអ៊ីនធឺណែត។
តាមការផ្សាយដំណឹងឱ្យដឹងថា ប្រព័ន្ធលក់សំបុត្រតាមអនឡាញនេះមាន ៣ ភាសា គឺភាសាឡាវ ចិន និងអង់គ្លេស និងផ្តល់នូវមុខងារដូចជាការចុះឈ្មោះពិតរបស់អ្នកប្រើប្រាស់ ការសាកសួរព័ត៌មានអំពីសំបុត្រដែលនៅសេសសល់ និងជើងរថភ្លើង ការទូទាត់តាមអនឡាញ និងការប្តូរសំបុត្រជាដើម ។