ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ទស្សនាវដ្ដី "Qiushi" បានចុះផ្សាយអត្ថបទសំខាន់របស់លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ក្រោមចំណងជើងថា " ពន្លឿនការកសាងប្រទេសខ្លាំងផ្នែកកសិកម្ម ជំរុញការធ្វើទំនើបកម្មកសិកម្ម និងជនបទ"
2023-03-16 14:09:47cri
Share with:

ទស្សនាវដ្ដី"Qiushi" ដែលបោះពុម្ភផ្សាយនាថ្ងៃទី ១៦ ខែមីនា បានចុះផ្សាយអត្ថបទសំខាន់របស់លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋនិងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិន ក្រោមចំណងជើងថា " ពន្លឿនការកសាងប្រទេសខ្លាំងផ្នែកកសិកម្ម  ជំរុញការធ្វើទំនើបកម្មកសិកម្ម និងជនបទ" ។

អត្ថបទបានចែងថា ចាំបាច់ត្រូវសម្រេចគោលដៅនៃការកសាងប្រទេសខ្លាំងផ្នែកកសិកម្ម និងធ្វើការងារខាងវិស័យកសិកម្ម និងជនបទឱ្យបានល្អ ។ ប្រទេសខ្លាំងផ្នែកកសិកម្មដែលយើងចង់កសាង និងការធ្វើទំនើបកម្មកសិកម្មដែលយើងចង់សម្រេចបាន មិនត្រឹមតែមានលក្ខណៈរួមនៃប្រទេសខ្លាំងខាងកសិកម្មទំនើបលើពិភពលោកប៉ុណ្ណោះទេ ប៉ុន្តែក៏មានលក្ខណៈពិសេសចិនដោយផ្អែកលើលក្ខខណ្ឌជាតិរបស់យើងផងដែរ ពោលគឺទី១ ផ្អែកលើកម្លាំងខ្លួនឯងដើម្បីធានាថាមានស្បៀងអាហារគ្រប់គ្រាន់ ទី២ ផ្អែកលើប្រព័ន្ធគ្រប់គ្រងពីរដើម្បីអភិវឌ្ឍកសិកម្ម ទី៣ អភិវឌ្ឍអេកូ-កសិកម្មនិងកាបូនទាប ទី៤ បន្តវេននិងពង្រីកផ្សព្វផ្សាយអរិយធម៌កសិកម្ម  ទី៥ ចាត់វិធានការជាក់ស្តែងដើម្បីជំរុញឱ្យប្រជាជនមានជីវភាពធូរធារទាំងអស់គ្នា ។

អ្នកបកប្រែ:李庆莉
ប្លុកពិសេស