ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

កងទ័ពចិនដែលចូលរួមសមយុទ្ធយោធាចម្រុះ “នាគមាស-២០២៣” បានចេញដំណើរ
2023-03-15 17:35:21cri
Share with:

សមយុទ្ធយោធាចម្រុះ“នាគមាស-២០២៣”រវាងចិននិងកម្ពុជា នឹងរៀបចំធ្វើនៅមូលដ្ឋានហ្វឹកហាត់មួយនៅប្រទេសកម្ពុជាពីថ្ងៃទី២០ខែមីនាដល់ថ្ងៃទី៨ខែមេសាឆ្នាំ២០២៣នេះ ។ ព្រឹកថ្ងៃទី១៤ខែមីនា កងទ័ពចិនដែលចូលរួមសមយុទ្ធយោធាចម្រុះបានចេញដំណើរពីកំពង់ផែយោធាមួយនៅក្រុងZhanjiang ខេត្តក្វាំងទុងប្រទេសចិន ធ្វើដំណើរទៅកាន់កំពង់ផែព្រះសីហនុប្រទេសកម្ពុជា។

សមយុទ្ធយោធាចម្រុះ “នាគមាស-២០២៣” គឺជាវិធានការជាក់ស្តែងដើម្បីអនុវត្តគោលដៅរួមគ្នាកសាងសហគមន៍រួមវាសនារវាងចិននិងកម្ពុជាក្នុងយុគសម័យថ្មីរបស់អ្នកដឹកនាំនៃប្រទេសទាំងពីរចិននិងកម្ពុជា ក្នុងគោលបំណងពង្រឹងនិងពង្រីកនិងអភិវឌ្ឍទំនាក់ទំនងភាពជាដៃគូកិច្ចសហប្រតិបត្តិការយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរចិននិងកម្ពុជា បង្កើនទំនុកចិត្តផ្នែកនយោបាយ ពង្រីកការប្រាស្រ័យទាក់ទងផ្នែកយោធារវាងប្រទេសទាំងពីរ លើកកម្ពស់មត្ថភាពប្រឆាំងភេរវកម្មនិងការជួយសង្គ្រោះ មនុស្សធម៌របស់យោធានៃប្រទេសទាំងពីរ។ ខ្លឹមសារសមយុទ្ធលើកនេះមាន៣ផ្នែក គឺសមយុទ្ធចម្រុះជាលក្ខណៈការពារសន្តិសុខក្នុងសកម្មភាពធំៗ ការងារមនុស្សធម៌ និងការផ្លាស់ប្តូរវប្បធម៌។ ទាហានដែលចូលរួមសមយុទ្ធរវាងប្រទេសទាំងពីរសរុបជាំង៣ពាន់នាក់ ប្រទេសជាច្រើននៅអាស៊ីអាគ្នេយ៍ក៏នឹងបញ្ជូនមន្រ្តីយោធា ដើម្បីទស្សនាសមយុទ្ធលើកនេះក្នុងនាមអ្នកសង្កេតការណ៍៕

អ្នកបកប្រែ:李展精
ប្លុកពិសេស