ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រទេសជាគោលដៅទេសចរណ៍សម្រាប់ការទៅធ្វើទេសចរណ៍ជាក្រុមរបស់ពលរដ្ឋចិនឈានដល់ ៦០ប្រទេស ការជាវសំបុត្រយន្តហោះនិងការកក់សណ្ឋាគារបានកើនឡើង
2023-03-15 15:09:22cri
Share with:


 

ថ្មីៗនេះ ក្រសួងវប្បធម៌និងទេសចរណ៍ចិនបានចេញសេចក្តីជូនដំណឹងថា ចាប់ពីថ្ងៃទី ១៥ ខែមីនាតទៅ ប្រទេសជាគោលដៅទេសចរណ៍សម្រាប់ក្រុមទេសចរចិនបានបន្ថែមចំនួន ៤០ប្រទេសទៀត ។ បន្ទាប់ពីដំណឹងនេះត្រូវបានផ្សព្វផ្សាយ ទីភ្នាក់ងារទេសចរណ៍ក្នុងប្រទេសនិងក្រុមហ៊ុនទេសចរណ៍តាមអ៊ីនធើណិតបានចាប់ផ្តើមធ្វើការងាររៀបចំភ្លាមៗដើម្បីការឃោសនានិងផ្សព្វផ្សាយផលិតផលរបស់ខ្លួនស្តីពី"សំបុត្រយន្តហោះ + សណ្ឋាគារ"។ បន្ទាប់ពីការប្រកាសបញ្ជីឈ្មោះប្រទេសជាគោលដៅទេសចរណ៍លើកទីពីរ ចំនួនប្រទេសជាគោលដៅទេសចរណ៍សម្រាប់ក្រុមទេសចរចិនបានកើនឡើងដល់ ៦០ប្រទេស

 

គួរបញ្ជាក់ថា ចាប់តាំងពីប្រទេសចិនកែសម្រួលគោលនយោបាយចេញចូលដែនមក ចំនួនទិញសំបុត្រយន្តហោះ និងការកក់សណ្ឋាគារនៅក្នុងប្រទេសពាក់ព័ន្ធ ក៏បានកើនឡើងយ៉ាងខ្លាំងបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុ

ទីភ្នាក់ងារទេសចរណ៍មួយចំនួនបានថ្លែងថា ក្នុងអំឡុងពេលថ្ងៃឈប់សម្រាក " ១ ឧសភា" ឆ្នាំនេះ ការចាប់អារម្មណ៍ចំពោះការទៅធ្វើទេសចរណ៍នៅក្រៅប្រទេសនឹងបន្តកើនឡើង។

អ្នកបកប្រែ:马小青
ប្លុកពិសេស