ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អ្នកនាំពាក្យក្រសួងការបរទេសចិនធ្វើបទបង្ហាញពីសភាពការណ៍នៃកិច្ចប្រជុំក្រុមការងារចម្រុះលើកទី៣៨ដើម្បីអនុវត្តសេចក្តីប្រកាសប្រតិបត្តិនៃបណ្តាភាគីសមុទ្រចិនខាងត្បូង
2023-03-15 11:19:05cri
Share with:


 

លោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិនបានធ្វើបទបង្ហាញអំពីសភាពការណ៍នៃកិច្ចប្រជុំក្រុមការងារចម្រុះលើកទី៣៨ ដើម្បីអនុវត្តសេចក្តីប្រកាសប្រតិបត្តិនៃបណ្តាភាគីសមុទ្រចិនខាងត្បូងពេលឆ្លើយសំណួររបស់អ្នកសារព័ត៌មានកាលពីថ្ងៃទី១៤ខែមីនា។

 

លោក Wang Wenbin បានថ្លែងថា ចាប់ពីថ្ងៃទី ៨ ដល់ថ្ងៃទី ១០ ខែមីនា កិច្ចប្រជុំក្រុមការងារចម្រុះលើកទី៣៨ ដើម្បីអនុវត្តសេចក្តីប្រកាសការប្រតិបត្តិនៃបណ្តាភាគីសមុទ្រចិនខាងត្បូង បានប្រព្រឹត្តទៅដោយជោគជ័យនៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូណេស៊ី។

 

នៅក្នុងកិច្ចប្រជុំនេះ ប្រទេសចិននិងបណ្តាប្រទេសអាស៊ានបានបន្តជំរុញការពិគ្រោះពិភាក្សាលើខ្លឹមសារនៃ "ក្រមប្រតិបត្តិសមុទ្រចិនខាងត្បូង" និងបានផ្លាស់ប្តូរយោបល់យ៉ាងស៊ីជម្រៅលើការអនុវត្ត "សេចក្តីប្រកាសប្រតិបត្តិនៃបណ្តាភាគីសមុទ្រចិនខាងត្បូង និងកិច្ចសហប្រតិបត្តិការជាក់ស្តែងតាមលំហសមុទ្រ។ ភាគីនានាបានយល់ព្រមជាឯកឆន្ទថានឹងអនុវត្តគម្រោងសហប្រតិបត្តិការជាក់ស្តែងមួយចំនួន ដូចជា

ការស្រាវជ្រាវវិទ្យាសាស្ត្រសមុទ្រ ការការពារបរិស្ថានសមុទ្រ ការរុករកនិងជួយសង្គ្រោះតាមសមុទ្រជាដើម ក៏ដូចជាពង្រឹងកិច្ចសន្ទនា និងការប្រស្រ័យទាក់ទង ដើម្បីធ្វើឲ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមក ក៏ដូចជារួមគ្នាថែរក្សានិងការពារសន្តិភាព និងស្ថិរភាពនៅសមុទ្រចិនខាងត្បូង។

អ្នកបកប្រែ:马小青
ប្លុកពិសេស