ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Wang Yi សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនធ្វើកិច្ចសន្ទនាតាមទូរស័ព្ទជាមួយលោក Luhut អ្នកដឹកនាំក្រុមការងារកិច្ចសហប្រតិបត្តិការជាមួយចិនរបស់ប្រទេសឥណ្ឌូណេស៊ី
2023-03-15 14:16:20cri
Share with:

លោក Wang Yi សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជាប្រធានការិយាល័យកិច្ចការបរទេសនៃមជ្ឈិមចិនបានធ្វើកិច្ចសន្ទនាតាមទូរស័ព្ទជាមួយលោក Luhut អ្នកដឹកនាំក្រុមការងារកិច្ចសហប្រតិបត្តិការជាមួយចិន និងជារដ្ឋមន្រ្តីក្រសួងផែនការរបស់ប្រទេសឥណ្ឌូណេស៊ីកាលពីថ្ងៃទី១៤ខែមីនា។

លោក Wang Yi បានថ្លែងថា រដ្ឋាភិបាលអាណត្តិថ្មីរបស់ប្រទេសចិននឹងប្រកាន់ខ្ជាប់នូវទស្សនៈអភិវឌ្ឍន៍ដែលតម្កល់ទុកប្រជាជនជាស្នូល ជំរុញការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ ក៏ដូចជាជំរុញដោយគ្រប់ជញរុងជ្រោយនូវការស្តារភាពរុងរ៉ងដ៏មហិមារបស់ប្រជាជាតិចិនតាមរយៈការធ្វើទំនើបកម្មតាមបែបផែនចិន ហើយផ្តល់កាលានុវត្តភាពថ្មីដល់ពិភពលោកតាមរយៈការអភិវឌ្ឍថ្មីរបស់ប្រទេសចិន ។ ក្នុងដំណើរមួយនេះ កិច្ចសហប្រតិបត្តិការរវាងចិននិងឥណ្ឌូណេស៊ីនឹងមានសក្តានុពលយ៉ាងធំធេង ។

លោក Luhut បានសម្តែងការអបអរសាទរយ៉ាងកក់ក្តៅចំពោះការដែលមហាសន្និបាតនៃសភាទាំងពីររបស់ចិនទទួលបានជោគជ័យដោយយ៉ាងប្រសើរ ព្រមទាំងថ្លែងថា ឥណ្ឌូណេស៊ីយកចិត្តទុកដាក់ខ្ពស់ចំពោះទំនាក់ទំនងជាមួយប្រទេសចិន រីករាយរួមជាមួយភាគីចិន ដើម្បីរួមគ្នាកសាង “ខ្សែក្រវាត់និងផ្លូវ” ប្រកបដោយគុណភាពខ្ពស់ ជំរុញការកសាងផ្លូវដែកល្បឿនលឿន Jakarta-Bandung ក៏ដូចជាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យនានារវាងប្រទេសទាំងពីរឱ្យទទួលបានសមិទ្ធផលកាន់តែច្រើន៕

អ្នកបកប្រែ:李展精
ប្លុកពិសេស