ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ព័ត៌មានសំខាន់ៗ
2023-03-15 16:06:23cri
Share with:


1 លោកZhao Leji ប្រធានគណៈកម្មាធិការអចិន្រ្តៃយ៍នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិនអញ្ជើញចុះសួរសុខទុក្ខអ្នកសារព័ត៌មានដែលចូលរួមផ្សព្វផ្សាយព័ត៌មានអំពីមហាសន្និបាតនៃសភាតំណាងប្រជាជនទូទាំងប្រទេសចិន។

    2 លោក Wang Yi សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនធ្វើកិច្ចសន្ទនាតាមទូរស័ព្ទជាមួយលោក Luhut អ្នកដឹកនាំក្រុមការងារកិច្ចសហប្រតិបត្តិការជាមួយចិនរបស់ប្រទេសឥណ្ឌូណេស៊ី ។

   3 អ្នកនាំពាក្យក្រសួងការបរទេសចិនធ្វើបទបង្ហាញពីសភាពការណ៍នៃកិច្ចប្រជុំក្រុមការងារចម្រុះលើកទី៣៨ដើម្បីអនុវត្តសេចក្តីប្រកាសប្រតិបត្តិនៃបណ្តាភាគីសមុទ្រចិនខាងត្បូង ។

   4 អ្នកនាំពាក្យក្រសួងការបរទេសចិនថ្លែងថា ប្រទេសចិនយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះស្ថានភាពនៃសមយុទ្ធយោធាអាមេរិក-កូរ៉េខាងត្បូង ។

   5 អ្នកនាំពាក្យក្រសួងការបរទេសចិនថ្លែងថា ការដែលប្រទេសជប៉ុនប៉ុនប៉ងបង្វែរហានិភ័យនៃទឹកសំណល់នុយក្លេអ៊ែរទៅលើមនុស្សជាតិទាំងអស់ វាមិនមែនជាទង្វើរបស់ប្រទេសដែលមានទំនួលខុសត្រូវទេ ។

   6 អ្នកនាំពាក្យក្រសួងការបរទេសចិនថ្លែងថា ប្រទេសចិននឹងពង្រីកក្របខណ្ឌនៃចំនួនប្រទេសជាគោលដៅទេសចរណ៍សម្រាប់ក្រុមទេសចរចិនចាប់ពីថ្ងៃទី ១៥ ខែមីនានេះតទៅ។

   7 ប្រទេសជាគោលដៅទេសចរណ៍សម្រាប់ការទៅធ្វើទេសចរណ៍ជាក្រុមរបស់ពលរដ្ឋចិនឈានដល់ ៦០ប្រទេស ការជាវសំបុត្រយន្តហោះនិងការកក់សណ្ឋាគារបានកើនឡើង។

អ្នកបកប្រែ:李庆莉
ប្លុកពិសេស