ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អ្នកនាំពាក្យក្រសួងការបរទេសចិនថ្លែងថា៖ ការដែលប្រទេសជប៉ុនប៉ុនប៉ងបង្វែរហានិភ័យនៃទឹកសំណល់នុយក្លេអ៊ែរទៅលើមនុស្សជាតិទាំងអស់ វាមិនមែនជាទង្វើរបស់ប្រទេសដែលមានទំនួលខុសត្រូវទេ
2023-03-15 14:57:49cri
Share with:


 

លោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងកាលពីថ្ងៃទី ១៤ខែមីនាថា រដ្ឋាភិបាលជប៉ុនបានទទូចជំរុញផែនការបង្ហូរទឹកសំណល់នុយក្លេអ៊ែរទៅក្នុងសមុទ្រ ដែលប៉ុនប៉ងបង្វែរហានិភ័យនៃការបំពុលដោយទឹកសំណល់នុយក្លេអ៊ែរទៅលើមនុស្សជាតិទាំងអស់ នេះមិនមែនជាទង្វើរបស់ប្រទេសដែលមានទំនួលខុសត្រូវនោះទេពោលគឺ វាផ្ទុយនឹងកាតព្វកិច្ចអន្តរជាតិដែលជប៉ុនត្រូវរ៉ាប់រង

លោកបានបន្តថា ទឹកសំណល់នុយក្លេអ៊ែរចំនួនជាង ១,៣ លានតោនដែលនឹងត្រូវបង្ហូរចេញពីរោងចក្រអគ្គិសនីដើរដោយថាមពលនុយគ្លេអ៊ែរ Fukushimaជប៉ុន វាផ្ទុកសារធាតុវិទ្យុសកម្មនុយក្លេអ៊ែរ ជាង ៦០ ប្រភេទ ហើយពេលបង្ហូរទៅក្នុងមហាសមុទ្រ វានឹងរីករាលដាលដល់មហាសមុទ្រពិភពលោកក្នុងរយៈពេលរាប់ទសវត្សរ៍ខាងមុខ ដែលបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរមិនអាចគណនាបានចំពោះបរិស្ថានសមុទ្រពិភពលោក និងសុខភាពមនុស្សជាតិ។

អ្នកបកប្រែ:马小青
ប្លុកពិសេស