ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

រដ្ឋបាលជាតិស្ថិតិចិនបង្ហាញថា សេដ្ឋកិច្ចជាតិចិនក្នុងខែមករានិងខែកុម្ភៈមានការកើនឡើងយ៉ាងនឹងនរ
2023-03-15 16:26:18cri
Share with:

តាមទិន្នន័យស្ថិតិដែលប្រកាសដោយរដ្ឋបាលជាតិស្ថិតិចិនកាលពីថ្ងៃទី១៥ខែមីនាបានបង្ហាញថា ពីខែមករាដល់ខែកុម្ភៈឆ្នាំនេះ ស្របតាមការកែសម្រួលនូវគោលនយោបាយបង្ការនិងគ្រប់គ្រង់ជំងឺឆ្លងប្រកបដោយល្បឿនលឿននិងមានភាពនឹងនរ  គោលនយោបាយ លំនឹងសេដ្ឋកិច្ចបានបន្តលេចចេញនិន្នាការល្អ សូចនាករសេដ្ឋកិច្ចជាច្រើនបានងើបឡើងវិញនិងមាននិន្នាការល្អ  ស្ថានការណ៍ទូទៅនៃសេដ្ឋកិច្ចមាននិន្នាការកើនឡើងយ៉ាងល្អ។

ទី១ ការស្តារឧស្សាហកម្មផលិតកម្មកំពុងត្រូវពន្លឿន ហើយការរំពឹងទុករបស់សហគ្រាសកំពុងមានភាពប្រសើរឡើង។ ពីខែមករាដល់ខែកុម្ភៈឆ្នាំ២០២៣  តម្លៃបន្ថែមនៃឧស្សាហកម្មខ្នាតធំនៅទូទាំងប្រទេសបានកើនឡើង២.៤% បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន និងបានកើនឡើង១.១ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃខែធ្នូឆ្នាំ២០២២ គិតជាមធ្យមក្នុងរយៈពេលពីរឆ្នាំបានកើនឡើង៤.៩% ។

ទី២ វិស័យសេវាកម្មងើបឡើងវិញយ៉ាងលេចធ្លោ ។ ទី៣ ការលក់ដូរនៃទីផ្សារប្តូរពីការធ្លាក់ចុះទៅការកើនឡើង ការប្រើប្រាស់ផ្នែកជីវភាពរស់នៅជាមូលដ្ឋានមានការកើនឡើងយ៉ាងឆាប់រហ័ស។ ទី៤ ការវិនិយោគផ្នែកអចលនទ្រព្យកើនឡើងយ៉ាងនឹងនរ ការវិនិយោគផ្នែកឧស្សាហកម្មបច្ចេកទេសទំនើបមានកំណើនលឿនបង្គួរ។ ទី៥ ការនាំចេញនាំចូលទំនិញមានការធ្លាក់ចុះតិចតួច រចនាសម្ព័ន្ធពាណិជ្ជកម្មបន្តកែសម្រួល។  ទី៦ ស្ថានការណ៍នៃការប្រកបការងារមានស្ថិរភាពជាទូទៅ អត្រាបាត់បង់ការងារនៅទីក្រុងនិងជនបទមានស្ថិរភាពជាមូលដ្ឋាន។  ទី៧ សន្ទស្សន៍តម្លៃអ្នកប្រើប្រាស់មានការកើនឡើងតិចតួច  សន្ទស្សន៍តម្លៃរបស់អ្នកផលិតកម្ម មានការធ្លាក់ចុះបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន៕

អ្នកបកប្រែ:李展精
ប្លុកពិសេស