ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Xi Jinping ប្រធានរដ្ឋចិនលើកឡើងគំនិតផ្តួចផ្តើមអរិយធម៌សកល
2023-03-15 22:06:09cri
Share with:

ថ្ងៃទី១៥ខែមីនា លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជាប្រធានរដ្ឋចិនបានអញ្ជើញចូលរួមកិច្ចសន្ទនាជាន់ខ្ពស់រវាងបក្សកុម្មុយនីស្តចិននិងគណបក្សនយោបាយពិភពលោកព្រមទាំងថ្លែងសុន្ទរកថាគន្លឹះ។

លោក Xi Jinping បានគូសបញ្ជាក់ថា នាពេលបច្ចុប្បន្នដែលប្រទេសនានាមានអនាគតនិងជោគវាសនាយ៉ាងជិតស្និទ្ធ អរិយធម៌ខុសគ្នាដែលមានភាពបរិយាប័ន្ននិងរួមរស់នៅដោយសុខដុមរមនា មានការផ្លាស់ប្តូរនិងការរៀនសូត្រពីគ្នាទៅវិញទៅមក បានដើរតួនាទីមិនអាចជំនួសបានក្នុងការជំរុញដំណើរទំនើបកម្មសង្គមរបស់មនុស្សជាតិនិងធ្វើឱ្យអរិយធម៌សកលមានភាពសម្បូរណ៍បែប។ ពេលនេះ ខ្ញុំសូមលើកឡើងនូវគំនិតផ្តួចផ្តើមអរិយធម៌សកល៕

អ្នកបកប្រែ:李展精
ប្លុកពិសេស