ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកXi Jinping ប្រធានរដ្ឋចិន៖គោលដៅចុងបំផុតនៃការធ្វើទំនើបភាវូបនីយកម្មគឺសម្រេចការអភិវឌ្ឍប្រកបដោយសេរីភាពនិងគ្រប់ជ្រុងជ្រោយរបស់ប្រជាជន
2023-03-15 22:07:04cri
Share with:

      ថ្ងៃទី ១៥ ខែមីនា លោកXi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជាប្រធានរដ្ឋចិនបានអញ្ជើញចូលរួមកិច្ចសន្ទនាជាន់ខ្ពស់រវាងបក្សកុម្មុយនីស្តចិននិងគណបក្សនយោបាយពិភពលោក ព្រមនិងថ្លែងសុន្ទរកថាគន្លឹះ។

     លោកXi Jinping បានគូសបញ្ជាក់ថា គោលដៅចុងបំផុតនៃការធ្វើទំនើបភាវូបនីយកម្មគឺសម្រេចការអភិវឌ្ឍប្រកបដោយសេរីភាពនិងគ្រប់ជ្រុងជ្រោយរបស់ប្រជាជន។ គណបក្សត្រូវតែផ្តោតសំខាន់លើការរំពឹងទុករបស់ប្រជាជនចំពោះជីវភាពដ៏ល្អប្រសើរ សម្របទៅតាមការស្វែងរករបស់ប្រជាជនចំពោះការរីកចម្រើននៃអរិយធម៌ ខិតខំសម្រេចបាននូវការមានសម្ភារៈសម្បូរហូរហៀរ មាននយោបាយស្អាតស្អំ មានភាពសម្បូរបែបវិញ្ញាណ សង្គមប្រកបដោយសុខសាន្តត្រាណ និងមានបរិស្ថានអេកូឡូស៊ីល្អ ធ្វើឱ្យការធ្វើទំនើបភាវូបនីយកម្មបំពេញតាមតម្រូវការរបស់ប្រជាជនក្នុងគ្រប់វិស័យនិងគ្រប់ស្រទាប់ វាមិនត្រឹមតែអាចបង្កើនសុភមង្គលរបស់ប្រជាជនក្នុងយុគសម័យនេះ និងធានាសិទ្ធិនិងផលប្រយោជន៍របស់មនុស្សជំនាន់ក្រោយប៉ុណ្ណោះទេ ថែមទាំងអាចជំរុញការអភិវឌ្ឍដោយចីរភាពរបស់សង្គមមនុស្សជាតិទៀតផង៕

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស