ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អ្នកនាំពាក្យក្រសួងការបរទេសចិនថ្លែងថា ប្រទេសចិននឹងបន្តរួមចំណែកជាតម្រិះប្រាជ្ញារបស់ចិនក្នុងការជួយមជ្ឈិមបូព៌ាឱ្យសម្រេចបាននូវសុខសន្តិភាព
2023-03-15 14:16:04cri
Share with:

ទាក់ទិននឹងករណីដែលកិច្ចសន្ទនារវាងអារ៉ាប៊ីសាអូឌីត និងអ៊ីរ៉ង់នៅទីក្រុងប៉េកាំង ទទួលបានសមិទ្ធផលដ៏ធំធេង  លោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិន បានថ្លែងកាលពីថ្ងៃទី ១៤ ខែមីនាថា ប្រទេសចិននឹងបន្តរួមចំណែកជាតម្រិះប្រាជ្ញារបស់ចិនក្នុងការជួយមជ្ឈិមបូព៌ាឱ្យសម្រេចបាននូវសុខសន្តិភាព ក៏ដូចជាលើកមតិយោបល់និងសំណើរបស់ចិន និងដើរតួនាទីរបស់ប្រទេសចិនក្នុងនាមជាប្រទេសធំដែលមានទំនួលខុសត្រូវ ហើយក៏សង្ឃឹមថា ប្រទេសកាន់តែច្រើនថែមទៀតនឹងរួមគ្នាជាមួយប្រទេសចិន ធ្វើកិច្ចខិតខំប្រឹងប្រែងដើម្បីជំរុញការអនុវត្តគំនិតផ្តួចផ្តើមសន្តិសុខសកល និងរួមគ្នាកសាងពិភពលោកដែលប្រកបដោយសន្តិភាពយូរអង្វែង និងមានសន្តិសុខជាទូទៅ ៕

អ្នកបកប្រែ:李庆莉
ប្លុកពិសេស