ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អ្នកនាំពាក្យក្រសួងការបរទេសចិន៖ ប្រទេសចិនយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះស្ថានភាពនៃសមយុទ្ធយោធាអាមេរិក-កូរ៉េខាងត្បូង
2023-03-15 15:39:46cri
Share with:

លោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងកាលពីថ្ងៃទី ១៤ ខែមីនាថា ប្រទេសចិនយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះស្ថានភាពនៃសមយុទ្ធយោធារវាងសហរដ្ឋអាមេរិកនិងកូរ៉េខាងត្បូង។ លោកបន្តថា ពេលបច្ចុប្បន្ននេះ ស្ថានការណ៍នៅឧបទ្វីបកូរ៉េមានភាពស្មុគ្រស្មាញនិងមានភាពរសើបខ្លាំងណាស់ បណ្តាភាគីនានាគួរតែរក្សាភាពអត់ធ្មត់ ព្រមនិងធ្វើរឿងដែលមានអំណោយផលដល់សន្តិភាពនិងស្ថិរភាពនៅឧបទ្វីបកូរ៉េឱ្យបានច្រើន។

សូមបញ្ជាក់ថា ក្នុងសន្និសីទសារព័ត៌មានជាប្រចាំនៅថ្ងៃដដែលនោះ អ្នកសារព័ត៌មានបានសួរថា យោងតាមការផ្សាយដំណឹងឱ្យដឹងថា ចាប់ពីថ្ងៃទី ១៣ ដល់ថ្ងៃទី ២៣ ខែមីនា ឆ្នាំ ២០២៣ សហរដ្ឋអាមេរិកនិងកូរ៉េខាងត្បូងបានធ្វើសមយុទ្ធយោធាចម្រុះឈ្មោះ "Freedom Shield" ដែលមានទ្រង់ទ្រាយធំនិងរយៈពេលយូរជាងឆ្នាំមុនៗ ដើម្បីពង្រឹងសមត្ថភាពសហរដ្ឋអាមេរិកនិងកូរ៉េខាងត្បូងក្នុងការរួមគ្នាឆ្លើយតបនឹងការគំរាមកំហែងពីនុយក្លេអ៊ែរកូរ៉េខាងជើង  ។ ពេលថ្មីៗនេះ កូរ៉េខាងជើងបានអំពាវនាវជាញឹកញាប់ ដោយទាមទារឱ្យសហរដ្ឋអាមេរិកនិងកូរ៉េខាងត្បូងបញ្ឈប់ភ្លាមនូវការប្រើពាក្យសម្ដីនិងធ្វើសកម្មភាពបង្កហេតុ ក៏ដូចជាការធ្វើសមយុទ្ធយោធារួមគ្នា។ តើប្រទេសចិនមានការអធិប្បាយយ៉ាងណាចំពោះរឿងនេះ?

លោក Wang Wenbin បានឆ្លើយតបថា ភាគីពាក់ព័ន្ធបានបដិសេធមិនឆ្លើយតបចំពោះកូរ៉េខាងជើងដែលបានចាត់វិធានការដើម្បីធ្វើឱ្យគ្មានអាវុធនុយក្លេអ៊ែរ បែរជាបង្កើនការគាបសង្កត់និងគំរាមកំហែងថែមទៀតគឺជាមូលហេតុចម្បងដែលបណ្តាលឱ្យមានភាពតានតឹង៕

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស